អភិបាលខេត្តបន្ទាយមានជ័យបញ្ជារអោយមន្ត្រីចុះអធិការកិច្ចនិងស្នើដកអាជ្ញាប័ណ្ណភាស៊ីចំណតនៅថ្មពួកនិងនៅបឹងត្រកួន ត្បិតបង្កររឿងហេតុឥតល្ហែ

បន្ទាយមានជ័យ៖អភិបាលខេត្តបន្ទាយមានជ័យបញ្ជារអោយអភិបាលរងខេត្តម្នាក់ដឹកនាំមន្ត្រីអាជ្ញាធរនិងជំនាញចុះអធិការកិច្ច និងស្នើបញ្ចប់អាជ្ញាប័ណ្ណភាស៊ីចំណតនៅថ្មពួក១កន្លែងនិងនៅបឹងត្រកួន១កន្លែងទៀត ត្បិតម្ចាស់ទទួលអនុវត្តហូតភាស៊ីនេះគឺលោកវរសេនីយ៍យោធាគី ជា បង្កររឿងហេតុឥតល្ហែ បង្កអោយពលរដ្ឋ អាជីវករ ថ្នាំងថ្នាក់ ។
ឯកឧត្ដម អ៊ុ រាត្រី អភ៊ិបាលនិងជាប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យថ្លែងដូច្នេះក្នុងកិច្ចប្រជុំគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តកាលពីថ្ងៃទី២៣ខែសីហាឆ្នាំ២០២២ ។ឯកឧត្ដម បានបញ្ជាក់និងបញ្ជារថា : លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តត្រូវពិនិត្យនិងចុះបន្ទាន់ដឹកនាំមន្ត្រីទីចាត់ការអន្តរវិស័យ ទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ស្រុកនិងរកមេធាវីចុះអធិការកិច្ច ពិនិត្យលើការអនុញ្ញាតិរបស់ខេត្តលើកិច្ចសន្យាសៀវភៅបន្ទុកលើភាស៊ីចំណតនៅស្រុកថ្មពួកព្រោះ គាត់បង្កឮតែរឿងច្រើនឥតឈប់ឈរ ហើយបង្កអោយរាស្ត្រក្តីក្រហាយ ហើយនាំរឿងអំពល់ទៅដល់ថ្នាក់លើ ហើយពលរដ្ឋបានប្តឹងចូលទៅដល់ទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃផងទៀត ។
ឯកឧត្ដម អ៊ុ រាត្រី ក៏ព្រមានដែរដល់លោកអែម សុខា អភិបាលស្រុកថ្មពួកថា កុំអោយប៉ះពាល់លាភអីនឹងម្ចាស់ភាស៊ី ។ តែបើអភិបាលមិនប៉ះ ប្រយ័ត្នអភិបាលរង(យង់ យឺន) ប៉ះពាល់ ពាក់ព័ន្ធទទួលរបស់អីៗគេ(ម្ចាស់ភាស៊ី)ណា !។.
លោកបឹង គឹមសឹង្ហ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាុយមានជ័យប្រាប់ថា :កន្លងមក ករណីភាស៊ីចំណតនៅថ្មពួកនិងបឹងត្រកួននោះ ទីចាត់ការជំនាញនៃរដ្ឋបាលខេត្តបានចុះអធិការកិច្ចនិងអោយម្ចាស់ភាស៊ីដែលដេញថ្លៃបានធ្វើកិច្ចសន្យាកែលម្អចំណុចខុសឆ្គងរបស់ខ្លួន ។ ហើយលោករដ្ឋបាលខេត្ត មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត រដ្ឋបាលស្រុកនិងផ្នែកពាក់ព័ន្ធនឹងចុះទៅធ្វើអធិការកិច្ច ប្រជុំនៅស្រុកនិងពិនិត្យទីតាំងដាក់ភាស៊ីនោះនៅថ្មពួកនិងនៅបឹងត្រកួន ។
លោក អនុប្រធាន ទីចាត់ការ អន្តរ វិស័យ សាលាខេត្ត បន្ទាយមានជ័យធ្លាប់ ប្រាប់ ថា ៖ ម្ចាស់ទទួលដេញថ្លៃភាស៊ីចំណត(លោក គី ជា ដែលជាមន្ត្រី យោធា នៃ ក្រុមការងារ ទំនាក់ទំនង ព្រំដែន កម្ពុជា ថៃ ច្រក តំបន់ បឹង ត្រកួន ស្រុក ថ្មពួក ) បានដាក់កន្លែងត្រួតពិនិត្យហូតភាស៊ីចំណត២កន្លែងនៅស្រុកថ្មពួក :ទី១-នៅ ផ្លូវជាតិ លេខ ៥៦ នា ភូមិ ឯកភាព ឃុំ គំរូ ស្រុក ថ្មពួក និង ទី២-នៅ ផ្លូវជាតិ លេខ ៥៨ រង្វង់ មូល បឹង ត្រកួន ភូមិបឹងសុក្រំ ឃុំ គោក រមៀត ស្រុក ថ្មពួក ។
លោកថា បុគ្គលរូបមាន ភាព ក្រអឺតក្រទម មិន ចង់ សហការ នឹង មន្ត្រី អធិការកិច្ច នៃ សាលាខេត្ត ឡើយ ហើយក៏បង្កតែរឿង ហើយធ្វើអោយលំបាកដល់អាជ្ញាធរ ហើយនាំអោយឮមាត់ឮក ថ្នាំងថ្នាក់ពីពលរដ្ឋ ។
ចំណែកលើកនេះ លោកអនុប្រធានបានអោយដឹងថា : មន្ត្រីអាជ្ញាធរនិងជំនាញអំពាវនាវអោយលោកគី ជា បំពេញនិងឆ្លើយតបកិច្ចសន្យាសៀវភៅបន្ទុកដែលគាត់ទទួលបានពីអ្នកដេញថ្លៃ ហើយសហការល្អជាមួយមន្ត្រីចុះបំពេញការងារ ។
សូម រំលឹកថា ក្នុង អធិការកិច្ច របស់ មន្ត្រី ចម្រុះ ខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី ១៥ ចែក ញ្ញ ឆ្នាំ ២០២០ កន្លងមក លើ ភាពមិនប្រក្រតី នៃ ការទារ ភាស៊ី ចំណត របស់លោក គី ជា ( មន្ត្រី យោធា ដែល ទទួល សិទ្ធិ ដាក់ ចំណត ភាស៊ី ២ កន្លែងគឺនៅទីតាំងខាងលើ ថាបានប្រព្រឹត្តដូច កុងត្រូលជជុះ (ខុសច្បាប់) ។
មន្ត្រី ទាំងនោះ ដឹកនាំ ដោយ លោក ណង វុទ្ធី នាយករង រដ្ឋបាល សាលាខេត្ត បន្ទាយមានជ័យ និង ចូលរួម ដោយ មន្ត្រី ជំនាញ កងកម្លាំង ពាក់ព័ន្ធ ហើយ បាន ចុះអធិការកិច្ច។ ក្នុងនោះ មានការ ប្រជុំ នៅ សាលាស្រុក ថ្មពួក ។
ការចុះ អធិការកិច្ច នេះ ធ្វើឡើង បន្ទាប់ពី មាន បណ្តឹងផង ក៏ដូចជា មន្ត្រី និង មន្ត្រី ថ្នាក់ដឹកនាំ បាន រកឃើញ ថា បុគ្គលិក ចំណត ភាស៊ី រថយន្ត ទាំង ២ កន្លែង របស់ មន្ត្រី យោធា លោក គី ជា បាន ស្ទាក់ កាក់ ទាំង យានយន្ត គោយន្ត ដឹក ធ្យូង ដឹកអុស និង កសិផល នានា របស់ ពលរដ្ឋ យកលុយ ក្រោមលេស ថា យក ថ្លៃ ភាស៊ី ចំណត ។
បំណង របស់ មន្ត្រី ដែល ចុះ គឺ ឱ្យ លោក គី ជា ( មន្ត្រី យោធា ដែល ទទួល សិទ្ធិ ដាក់ ភាស៊ី ចំណត នៅ ទីតាំង ខាងលើ ៖ ទី ១ ផ្តល់ ឯកសា ទាក់ទិន ទីតាំង ចំណត ( ដី ចំណត ) ។ ទី ២ ផ្តល់ វិក័យប័ត្រ ទូទាត់ ថវិកា ដែលថា បង់ ចូល មន្ទីរ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ខេត្ត និង ថា បាន បង់ ចូល សាលាខេត្ត តាមរយៈ លោក វ៉ាន់ ដា រ៉ា ន់ ( មន្ត្រី អនុប្រធានទីចាត់ការ ហិរញ្ញវត្ថុ សាលាខេត្ត ក្នុង ១ ឆ្នាំ ពី ៣ ទៅ ៥ លាន រៀល ) ។ និង ទី ៣ ផ្តល់ ឯកសារ កិច្ចសន្យា ទិញ លក់ អាជ្ញាប័ណ្ណ រវាង លោក គី ជា និង លោក ភ្ល ន់ ចំរើន ហៅ ងី ដែល បន្ត ដំណើរការ ភាស៊ី ចំណត ពី អ្នកទទួល សិទ្ធិ ជំនាន់ មុន និង សាលាស្រុក ថ្មពួក ។