ជនជាតិចំនួន២៣នាក់ក្នុងចំណោម៤១នាក់ ត្រូវបានបាត់ខ្លួន ក្នុងករណីលិចទូកកណ្តាលលម្ហសមុទ្រតំបន់កោះតាង ខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖យ៉ាងហោចណាស់ក៏ មានជនជាតិចិនចំនួន២៣នាក់ ក្នុងចំណោម៤១នាក់បានបាត់ខ្លួនក្នុង លម្ហសមុទ្រខណៈពួកគេជួបគ្រោះថ្នាក់លិចទូក ចំណែកមនុស្សចំនួន១៨នាក់ទៀតត្រូវ បានជួយសង្រ្គោះ។ ហេតុការ នេះបានកើតឡើង នារសៀល ថ្ងៃទី២ ខែ កញ្ញា ឆ្នាំ ២០២២ នៅត្រង់ចំណុច ក្នុងលម្លរហសមុទ្រ ចន្លោះពយសារី និងកោះតាង ដែលដីខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាជុំវិញករណីខាង លើ នេះ  ក្រោយទទួលបានព័ត៌មាន ភ្លាមៗ សមត្ថកិច្ចនាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងក្រុមសង្គ្រោះ បានចេញទៅអន្តរាគមន៍សង្រ្គោះ ក្នុងនោះ សមត្ថកិច្ចនិងក្រុមសង្គ្រោះ បានជួយសង្រ្គោះមនុស្សចំនួន១៨នាក់ ទាន់ពេលវេលា និងបន្តស្វែងស្វែងរកជនរងគ្រោះនៅបាត់ខ្លួនចំនួន២៣នាក់ទៀត។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្តថា តាមការបំភ្លឺពីអ្នករួមដំណើរលើទូកឈ្មោះ CHENGui Sheng ជនជាតិចិន ភេទប្រុស ជាតំណាងជនរងគ្រោះ ដែលបានលិចទូកនោះ បានឱ្យដឹងថា ពួកគេបានធ្វើ ដំណើរ ចេញពីប្រទេសចិន (កំពង់ផែក្វាង ចូវ) កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈកប៉ាលលឿន១ គ្រឿង បន្ទាប់មកបានសាងមកឲ្យទូកឈើ១គ្រឿងទៀត នៅអំឡុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅសមុទ្រអន្តរ ជាតិ  ជាមួយ តៃកុងទូក ជនជាតិខ្មែរចំនួន២នាក់ និងបានបន្ត នៅលើទូក ឈើនោះរហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ពេលធ្វើដំណើរមិនបានប៉ុន្មាន ទូកឈើខាងលើនោះបានខូច និងធ្វើដំណើរទៅមុខមិនកើត ក៏ចាប់ ផ្តើម លិច បន្តិចម្តងៗ ទើបមានទូកនេសាទ១គ្រឿងប្រភេទទូកអូស ព័ណ៌បៃតង មានមនុស្សចំនួន៦នាក់ បានមកទទួលយកតៃកុង ខ្មែរ២នាក់ នោះចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរប្រមាណ ៤១នាក់ខាងលើ នោះចោល ក្រោយមកទូកនេះក៏បានលិចបាត់នៅកណ្តាលសមុទ្រ។ជុំវិញករណីខាងលើសមត្ថកិច្ចនិងក្រុមជួយសង្រ្គោះបានសហការជាមួយជនជាតិចិនដែលជាដំណាងអ្នកដំណើរ កំពុងស្រាវជ្រាវបន្ត និងស្វែងរកអ្នកដែល កំពុងបាត់ខ្លួនផងដែរ៕(ដោយ នាគសមុទ្រ)