ម៉ូតូនិងរថយន្តពន្លះគ្នាពេញទំហឹងបណ្តាលអោយម៉ូតូមួយគ្រឿងឆេះខ្ទិចគ្មានសល់នៅតែគ្រោងឆ្អឹងដែក រីឯអ្នកបើកម៉ូតូរងរបួសធ្ងន់

0

ខេត្តព្រះវិហារ៖  នៅថ្ងៃទី២៧.០៩.២០២២ វេលាម៉ោង ១៥.២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយម៉ូតូ បុកជាមួយរថយន្តបញ្ច្រាសទិសគ្នា នៅលើផ្លូវជាតិលេខ៦៤ ត្រង់ចំណុចអូរស្រឡាវប្រហោងភូមិសាស្រ្ដ ភូមិស្រយង់ជើង ឃុំស្រយង់។ -អ្នកបើកបររថយន្តឈ្មោះ នឹង រដ្ឋា ភេទប្រុសអាយុ២២ឆ្នាំ មុខរបរយោធាតំបន់សឹករងខេត្តព្រះវិហារ។.បើកបររថយន្តម៉ាក តាកូម៉ាពណ៌.ស ស្លាកលេខខ.ភ.ម ២-៦៩៨២-ខូចខាតដាច់កង់ឆ្វេងខាងក្រោយ.អ្នករួមដំណេីរមានគ្នា ០៣នាក់ ០១. ឈ្មោះ លាស់ ណាម ភេទប្រុស អាយុ៥៩ឆ្នាំ ០២.ឈ្មោះ ចាន់ សុវណ្ណរី ភេទប្រុស អាយុ៤៣ឆ្នាំ ០៣.ឈ្មោះ បាក់ វណ្ណចាន់ដារា ភេទប្រុសអាយុ៣០ឆ្នាំ  ទាំងអស់គ្នាមិនមានរបួសទេ។ .អ្នកបើកបរម៉ូតូឈ្មោះ កង សំនៀង ភេទប្រុសអាយុ១៥ឆ្នាំ កសិករ រស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ជិះម៉ូតូម៉ាក់ហុងដាc១២៥ ស៊េរីឆ្នាំ២០០៥  ឆេះអស់សល់តែគ្រោងឆ្អឹងដែក រីឯចំណែកអ្នកបេីកបរម៉ូត៉ូរងរបួសធ្ងន់(បាក់ភ្លៅខាងឆ្វេង) ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។ បច្ចុប្បន្នវត្ថុតាងត្រូវបាន ន.ប យករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលស្រយង់ ៕មូលហេតុដោយសារផ្លូវកោងហើយម៉ូតូបើកលឿនខ្វះការប្រុងប្រយត្ន័