នគរបាល​ស្រុក​ម៉ាឡៃ​ឃាត់ខ្លួន​ជនសង្ស័យ​លក់​ចែកចាយ​និង​សេព​គ្រឿងញៀន​២​នាក់​ជាមួយ​ថ្នាំញៀន​មួយចំនួនធំ​

0

​បន្ទាយមានជ័យ​៖​សមត្ថកិច្ច​នគរបាល​ស្រុក​ម៉ាឡៃ​សហការ​ណ៍​ជាមួយ​សមត្ថកិច្ច​នគរ​បាល​រដ្ឋបាល​ប៉ុស្តិ៍​តា​គង់​កាលពី​វេលា​ម៉ោង​២​និង​៥៥​នាទី​រសៀល​ថ្ងៃទី​២៦​ខែកុម្ភ​:​ឆ្នាំ​២០១៤​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ពីបទ​ចែកចាយ​និង​សេព​ថ្នាំញៀន​។​ជនសង្ស័យ​ទាំង​២​រួមមាន​០១.​ឈ្មោះ​អាន​សា​វី​ភេទ​ស្រី​អាយុ​៤៣​ឆ្នាំមាន​ទីលំនៅ​ភូមិប​ល្ល័​ង្គ​ឃុំ​តា​គង់​ស្រុក​ម៉ាឡៃ​(​អ្នកលក់​ចែកចាយ​)​និង​០២.​ឈ្មោះ​ជា​សាម៉ុន​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​(​អ្នកប្រើប្រាស់​ឬ​សេព​)​មាន​ទីលំនៅ​ភូមិ​ទំនប់​នារី​ឃុំ​ស្រុក​កើតហេតុ​ខាងលើ​។​

ជាមួយនិង​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​ខាងលើ​សមត្ថកិច្ច​បាន​រកឃើញ​ថ្នាំញៀន​ចំនួន​១៣០​គ្រាប់​ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មី​នព​ណ៏​ផ្កាឈូក​និង​ព​ណ៏​បៃតង​ចំនួន​២​គ្រាប់​រួមទាំង​ម្សៅ​ព​ណ៏​ស​(​ម៉ា​ទឹកកក​)​ចំនួន​០១​កូន​ថង់​តូច​ផងដែរ​នៅពេល​ធ្វើការ​ឆែកឆេរ​លំ​នៅ​ដ្ឋា​ន​របស់​ជនសង្ស័យ​ឈ្មោះ​អាន​សា​វី​។​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រើប្រាស់​និង​សេព​ថ្នាំញៀន​មែន​គឺ​តែងតែ​ទិញ​បន្ត​ពី​ជនសង្ស័យ​ខាងលើ​។

​ចំណែក​ជនសង្ស័យ​ឈ្មោះ​អាន​សា​វី​ប្រាប់ថា​ខ្លួន​រកស៊ី​របរ​នេះ​ទើបតែ​បាន​រយះពេល​៣​ខែ​តែប៉ុណ្ណោះ​គឺ​ទិញ​ចូល​០១​គ្រាប់​១៥០០០​រៀល​ហើយ​លក់​បន្តបាន​០១​គ្រាប់​តម្លៃ​២៥០០០​រៀល​។​លោក​សៅ​ប៊ុន​អធិការនគរបាល​ស្រុក​ម៉ាឡៃ​ប្រាប់ថា​ដោយ​អនុវត្តតាម​បទបញ្ជា​ដ៍​ម៉ឺងម៉ាត់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ខេង​ស៊ុម​ស្នងការ​នគរបាល​ខេត្ត​ក្នុងការ​បង្ក្រាប​និង​ទប់ស្កាត់​រាល់​បទល្មើស​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ខណ​:​

ជនសង្ស័យ​ទាំង​២​ជា​មុខសញ្ញា​តាមដាន​អស់​មួយ​រយះ​លុះ​បណ្ដាញ​រាយការណ៍​ថា​ជនសង្ស័យ​មាន​ថ្នាំញៀន​ទើប​សុំ​គោលការណ៍​ទៅ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ធ្វើការ​ឆែកឆេរ​លំនៅដ្ឋាន​ជនសង្ស័យ​និង​រឹបអូស​បាន​ថ្នាំញៀន​ទាំងអស់​ខាងលើ​តែម្ដង​។​

លោក​អធិការ​បន្តថា​ជនសង្ស័យ​និង​ថ្នាំញៀន​ក្រោយ​ធ្វើ​កំណត់ហេតុ​រួច​និង​ធ្វើការ​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕  ដោយ  ដុំ សំបូរ SAM_3325 SAM_3326