គោយន្តកន្ត្រៃពីរគ្រឿងធ្វើសកម្មភាពដឹកជញ្ចូនឈើខុសច្បាប់យ៉ាងអនាធិបតេយ្យក្នុងដែនព្រៃព្រះរកាជំនាញទាំពីនៅស្ងៀម

0

អត្ថបទដោយសែម ឡុំ
ព្រះវិហារ : តាមសេចក្ដីរាយការណ៍ថាបច្ចុប្បន្នគេសង្កេតឃើញបទល្មើសដឹកជញ្ជូនអនុផលព្រៃឈើ តាមគោយន្តយ៉ាងអនាធិបតេយ្យខុសច្បាប់យ៉ាងគគ្រឹកគគ្រៀង ចេញពីព្រៃព្រះរកាឆ្លងរកាត់ខាងក្រោយសាលាស្រុកត្បែងយកមកភូមិពោធិ៍ដើម្បីលក់បន្តទៀត
ជាក់ស្តែងនៅថ្ងៃទី០១ ខែតុលាឆ្នាំ២០២២នេះ
មានគោយន្តកន្ត្រៃដឹកជញ្ជូនអនុផលព្រៃឈើចេញពីដែនអភិរក្សសត្វព្រៃព្រះរការដឹកយកទៅលក់ឪ្យឈ្មួញក្នុងភូមិដើម្បីដឹកឈើតាមរថយន្តចេញទៅក្រៅខេត្តទៀត។
នាយសង្កាត់រដ្នបាលព្រៃឈើនិងដែនអភិរក្សព្រៃព្រះរការមិនខ្វល់ខ្វាយ នៅភាពស្ងាមស្ងាត់ដូចគ្នាមើលមិនឃើញ។
អ្នកសារព័ត៌មានយើងបានហៅទូស័ព្ទទៅសួរលោកមាសញឹមអនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារចូលហើយអត់មានអ្នកទទួល
ពាក់ព័ន្ឋការដឹកជញ្ជូនឈើខាងលើនេះមិនអាចសុំការបកស្រាយបានទេ
ព្រោះបទល្មើសដែលដឹកឈើតាមគោយន្តខុចច្បាប់យ៉ាងអនាធិបតេយ្យដឹកដោយរលូន
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានដឹងថាអ្នកដឹកជញ្ចូនអនុផលព្រៃឈើខុសច្បាប់  ប្រហែលពួកគេអាចត្រូវរ៉ូវគ្នាហើយ ទើបពួកគេហ៊ានដឹកជញ្ចូន ទាំងថ្ងៃទាំងយប់ដោយមិនញញើតអីបន្តិចសោះ ចំណែកប្រជាពលរដ្ឋមួយចំនួន លើកឡើងថា បទល្មើសឈើនៅក្នុងដែនគ្រប់គ្រង់ នាយសង្កាត់រដ្នបាលព្រៃឈើនិងដែនបរិស្ថាន មិនត្រឹមតែមិនបង្រ្កាប់ទេ ថែមទាំង មើលមិនឃើញ អ្នកដឹកឈើតាមគោយន្តទាំងថ្ងៃទៀតផង រហូតមកដល់បច្ចុប្បន្ននេះក្លាយជាទំលាប់ទៅហើយ ។ មិនខ្វាលខ្វល់ ការពារធនធានធម្មជាតិចង់អ្នកណាធ្វើអីក៏ធ្វើទៅចំណែកមេឈ្មួញមួយរូបមិនស្គាល់ឈ្មោះតែងតែបានគំរាមអ្នកថតបង្ហោះតាម facebookមិនឪ្យថតបង្ហោះប្រយ័ត្នខ្លួនតែពួកគាត់មិនខ្លាចការគំរាមទេដើមឪ្យថ្នាក់ដឹកនាំបានឃើញនិងមហាជនបានឃើញដែរបើយោងតាមសំដីប្រជាពលរដ្ឋវិញ បានអោយដឹងថា មុននិងពួកគាត់ដឹកជញ្ជូនបានត្រូវប្រាប់អ្នកចាំមើលផ្លូវឪ្យសិន ទើបអាចដឹកជញ្ចូនបានដោយសេរី មហាជនថ្លែងថា បើគ្មានវិធានការពីថ្នាក់លើទេ ព្រៃឈើ មុខតែរលាយក្រោមស្នារដៃរបស់
មេឈ្មួញអស់ហើយ។
មហាជនសំណូមពរលោក   នាយខ័ណ្ឌរដ្នបាលព្រៃឈើខេត្តព្រះវិហារ និង លោក មន្ទីរបរិស្ថានខេត្តព្រះវិហារ ជួយចាត់វិធានការដល់មន្ត្រីក្របឱវាទផងបើមិនដូចឆ្នោះទេព្រៃព្រះរការ និង រលាយ៕