អំណោយសម្តេចតេជោ​ ហ៊ុន សែន ចែកជូនពលរដ្ឋចាស់ជរា​ ពលរដ្ឋ​មានជីវភាពខ្វះខាត​ រងគ្រោះដោយសារទឹកជំនន់ ប្រមាណជិត២០០គ្រួសារ ក្នុងក្រុងសិរីសោភ័ណ​

0

បន្ទាយមានជ័យ៖ អំណោយជាគ្រឿងឧបភោគបរិភោគជាអំណោយរបស់​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ត្រូវបានឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ រួមនឹងក្រុមការងារឯកឧត្តម​ទេសរដ្ឋមន្ត្រី​ គន់​ គីម​ អមដំណើរ​ដោយ​អភិបាលរងខេត្ត​ ក្រុមការងារ នៅរសៀលថ្ងៃទី២​ ខែតុលា​ ឆ្នាំ២០២២​ នាំយកចែកជូនដល់ពលរដ្ឋចាស់ជរា​ មានជីវភាពខ្វះខាត​ រងគ្រោះដោយសារទឹកជំនន់រស់នៅតាមដងស្ទឹងនៅក្នុងសង្កាត់ចំនួន៣​ រួមមាន​ ៖​ សង្កាត់ភ្នៀត​,​ សង្កាត់កោះពងសត្វ​ និងសង្កាត់អូរអំបិល​ ជិត២០០គ្រួសារ​ ដើម្បីជួយដោះស្រាយបញ្ហាប្រចាំថ្ងៃ​ ក្នុងគ្រាដែលពួកគាត់កំពុងជួបការលំបាកដោយសារគ្រោះទឹកជំនន់​ នៅក្នុងក្រុងសិរីសោភ័ណ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងនិងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាក។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត
មានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជា ក៍ដូចអាជ្ញាធរខេត្ត យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ទោះបីជាជួបបញ្ហាកូវីដ១៩ គ្រោះធម្មជាតិផ្សេងៗដូចខ្យល់កន្តាក់ និងគ្រោះទឹកជំនន់នេះជាដើមនេះ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៍បានណែនាំដល់សូមពុកម៉ែបងប្អូនទាំងអស់ ចូលរួមធ្វើអនាម័យឲ្យបានគ្រប់គ្នា ថែរក្សាសុខភាពឲ្យបានល្អ៕ដោយ៖ឃិន គន្ធា