មន្ត្រីសង្ឃខេត្តគណៈធម្មយុត្តិកនិកាយ បាននាំយកទេយ្យទានមួយចំនួនប្រទានដល់សាខាកាកបាទកម្ពុជា ខេត្តសៀមរាប

0

សៀមរាប៖ នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី ថ្វាយបង្គំ និងទទួលទេយ្យទាន ព្រមទាំងថវិកាមួយចំនួនពីមន្ត្រីសង្ឃខេត្តគណៈធម្មយុត្តិកនិកាយ នៅរសៀលថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២នេះ។
មានសង្ឃដីកានាឱកាសនោះ ព្រះអង្គបានបញ្ជាក់ថា ទេយ្យទានដែលបានប្រគល់ជូននេះ គឺជាទឹកព្រះទ័យរបស់ព្រះសង្ឃគ្រប់ព្រះអង្គ និងទឹកចិត្តឧបាសក ឧបាសិកា ដែលរួមសាមគ្គីគ្នាជួយដល់សាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាប ដើម្បីឧត្តម្ភដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ ស្របតាមពុទ្ធឱវាទនៃព្រះសាមាសាពុទ្ធ ពិសេសខេត្តយើងក្នុងតំបន់មួយចំនួនកំពុងស្ថិតក្នុងស្ថានភាពជំនន់ទឹកភ្លៀងផង។
ជាកិច្ចឆ្លើយតមនឹងទឹកព្រះទ័យនេះ លោកនាយកសាខា បានថ្លែងអំណរព្រះគុណយ៉ាងជ្រោលជ្រៅបំផុតចំពោះព្រះទ័យមនុស្សធម៌របស់ព្រះអង្គ និងព្រះសង្ឃគ្រប់ព្រះអង្គ ដែលបានគិតដល់កាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋដែលមានទុក្ខលំបាកមុនគេ ទើបព្រះអង្គប្រទាននូវទេយ្យទានដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សម្រាប់ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងសហគមន៍។ ព្រះទ័យដ៏សប្បុរសនេះសបញ្ជាក់ការពីការស្រលាញ់អណិតអាសូរដល់ជនរងគ្រោះ ងាយរងគ្រោះ និងជាការគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលតែងគិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់ ពូជសាសន៍ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនរយោបាយណាមួយឡើយ។
ទេយ្យទានដែលបានទទួលរួមមាន៖ អង្ករ៥០០គីឡូក្រាម មី១៦កេស ត្រីខ៨យួរ ទឹកស៊ីអ៊ីវ៨យួរ ទឹកត្រី១៣យួរ ទឹកបរិសុទ្ធវីតាល់១៨កេស ភេសជ្ជៈ៤កេស និងថវិកា១លានរៀល៕