ចេញពី​ធ្វើការ​នៅ​ក្លិប​ត្រូវ​ក្រុមចោរ​៦​នាក់​កាប់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ទៅ​បាត់​

0

​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ចេញពី​ធ្វើការ​ហើយ​ចង់ទៅ​លេង​ផ្ទះ​មិត្ត​ភ​ក្រ័​ក៏​ត្រូវ​ក្រុមចោរប្លន់​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រៃ​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​បី​គ្រឿង​ធ្វើ​សកម្មភាព​កាប់ ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រឹ​ម​សេ​១២៥​មួយគ្រឿង ហើយ​ជិះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​កាលពី​វេលា​ម៉ោង​២​និង​៣០ នាទី​រំលង​

អធ្រាត្រ​ឈាន​ថ្ងៃ​ទី​១៩​ខែ​កញ្ញា ឆ្នាំ​២០១៤ ស្ថិត​នៅ​ចំណុច​មុខ​សណ្ធាគារ​ហ្គូល​ដែន​ថា​វេល​តាម​បណ្តោយ​ផ្លូវ​លេខ​២១៦​ក្នុង​សង្កាត់​វាលវង់​ខណ្ឌ​៧​មករា  ។​
​យោង​តាម​សំដី​ជនរងគ្រោះ​ឈ្មោះ​សុខ​រត្ន័ អាយុ​២៩​ឆ្នាំ​មុខរបរ​ធ្វើការ​នៅ​ក្លិប​RCA  ស្នាក់នៅ​ក្នុង ក្លិប​RCA នេះ​តែម្តង ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បាន​ចេញមក​ពី​ធ្វើការ​នៅ​ក្លិប​ខាងលើ ដោយ​រូបគេ​បាន​ខ្ចី​ម៉ូតូ​របស់​ប្អូន​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រឹ​ម​សេ ១២៥ ពណ៌ ខ្មៅ​ពាក់​ស្លាក់​លេខ​ភ្នំពេញ 1AD-2799  បាន​ជិះ​ធ្វើដំណើរ​តាម​បណ្តោយ ផ្លូវ លេខ ២១៥ ក្នុង​ទិសដៅ​ពី ត្បូង​ទៅ​ជើង ខណៈ​ដែល​មកដល់​ចំណុច​មុខ​មុខ​សណ្ធាគារ​ហ្គូល​ដែន​ថា​វេល ស្រាប់តែ មាន​ជនសង្ស័យ​៦​នាក់​បាន​ជិះ​ម៉ូតូ​៣​គ្រឿង មាន​ម៉ាក​ហុងដា​ឌ្រឹ​ម​សេ​១២៥​ពីរ​គ្រឿង និង​មួយ​គ្រឿង​ទៀត ម៉ាក​អា​យខន បាន​ជិះ​មក​ជិះ​រូប​គេ​ហើយ​ក៏​បាន​ធាក់​ម៉ូតូ​របស់​គាត់​មួយ​ជើង តែ​គាត់ មិនដូល ក៏​ជនសង្ស័យ​នោះ យក​ដាវ​មួយ​ដើម​មក​កាប់​ដៃ​ខាងឆ្វេង​របស់គាត់​ទៀត ធ្វើ​ភ័យ​ក៏​លោត​ចេញ ពី​ម៉ូតូ​តែ​ម្តង​ព្រោះថា ពេលនោះ​គាត់​ជិះ​រឿង​យឺត​ដែរ ឃើញ​ដូច​នោះ​ជនសង្ស័យ​ខាងលើ​ក៏​បាន​លើ​ម៉ូតូ របស់​គាត់​ជិះ​យក​ទៅ​បាត់​ភ្លាមៗ​តែម្តង ។  បន្ទាប់ពី​កើតហេតុ បុរសរងគ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្លិ៏ នគរបាល វាលវង់ ដើម្បី​ធ្វើឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្រាវ​ជ្រាវតា​ម​ចាប់​ជនល្មើស​ផងដែរ ៕​

1