បុរស​០៣​នាក់​រងរបួស​ធ្ងន់​ដោយសារតែ​រថយន្ត​កា​មា​រី​បា​ឡែ​ន​បុក​

0

ភ្នំពេញ ៖. បុរស​វ​យ័​ចំណាស់​ម្នាក់​បាន​បើករថយន្ត​បុក​រះ​ម៉ូតូ​ចំនួន ០៣ គ្រឿង​ដោយសារតែ​គាត់​មាន​កើត​ជំងឺលើសឈាម​បណ្តាល​ឲ្យ​វិលមុខ​ក្នុង​ខ​ណះ​ពេលដែល​កំពុងបើក​បររថ​យន្ត ហើយក៍​បាន​រេ​ចង្កូត​ឆ្លង​ផ្លុ​វ​ជ្រុល​ទៅបុក​ទាំង​កំរោល​បណ្តាលអោយ​បុរស​០៣​នាក់​រងរបួស​ធ្ងន់ធ្ង​រ​ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​។​

គ្រោះថ្នាក់​ខាងលើនេះ​បានកើត​ឡើង​នៅ​ម៉ោងជាង​៧​កន្លះ​ព្រឹក​ថ្ងៃទី​២៦​កុ​ម្ភះ​នេះ ស្ថិតនៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី មុខ​ហាង​កាត់សក់​យីហោ​ឈិន ញៀន ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​កាមរី​(​បា​ឡែ​ន​)​ពណ៍​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ​2M3118​បើកបរ​ដោយ​ឈ្មោះ​សុខ វាសនា ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

ម៉ូតូរ​ងគ​ញ​រោះ​ទី​១-​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ​1R-2380 ប​កើ​កបរ​ដោយ​ឈ្មោះ​ហេង សុភ​:​គុណ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ចោមចៅ ទី​២-​ម៉ាក​សង់​កូរ៉េ​ពណ៌​ក្រហម​ស្លាក​លេខ​ភ្នំបេញ​1BM-7013​បើកបរ​ដោយ​ឈ្មោះ​ហេង ភី ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រៃទា​សង្កាត់​ចោមចៅ និង ទី​៣-​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ​1AX-2746​បើកបរ​ដោយ​ឈ្មោះ​ចាន់ វ៉ាន់​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ។​.

ពួកគេ​ទាំង​៣​នាក់​កំពុង​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ព្រះ​កុស​មះ​។​ ប៉ូលិស​បន្តថា មូល​ហេតុដែល​នាំអោយមាន​គ្រោះថ្នាក់​នេះ​បណ្តាលមកពី​អ្នកបើកបរ​ខាងលើ​មាន​ជម្ងឺលើសឈាម​ងងឹតមុខ​ក៍​រថយន្ត​រេ​ចង្កូត​ឆ្លងផ្លូវ​ទៅបុក​រះ​ម៉ូតូ ០៣​គ្រឿង​ទាំង​កំរោល​បច្ចុប្បន្ន​យានយន្ត​ទាំង​៤​គ្រឿង​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដោះស្រាយ​តាមច្បាប់​៕01 02