នាវាស្វ័យការពារជប៉ុនចំនួន0១គ្រឿងនឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល០៣ថ្ងៃ

0

ខេត្តព្រះសីហនុ៖យោយតាម ការបញ្ជាក់របស់មន្រ្តីយោធាជើងទឹកមួលដ្ឋានសមុទ្រ បានឲ្យដឹងថាបើគ្មានការ កែប្រែកម្មវិធីនាវា ស្វ័យការពារ ជប៉ុន ចំនួន ០១គ្រឿង  នឹង ចូលចត នៅ កំពង់ ផែ ស្វយ័ត ក្រុងព្រះសីហនុ ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

នាវា ឈ្មោះ JS HARUSAME (DD-102)ជាប្រភេទ នាវាពិឃាដ មានបណ្ដោយ ១៥១ម៉ែត្រ ទទឹង ១៧.៤ ម៉ែត្រ ។ ជម្រៅ ទឹក ៥.២ម៉ែត្រ ទំងន់ ផ្ទុក ៤៥៥០តោន មានចំនួន មនុស្ស ២០៥នាក់ ដឹកនាំ ដោយមេបញ្ជាការ នាវា លោក វរនាវីឯក KUDO MASANORI។គោលបំណងប្រតីភូនាវា ដើម្បី ចូលជួបសមដែង ការគួរសម  ក្នុងដំណើរទស្សនកិច្ចនៅ ព្រះរាជា ណាចក្រកម្ពុជា និងធ្វើលំហាត់រួមគ្នាជាមួយនាវាកងទ័ពជើងទឹកខេមរភូមិន្ទ លាគ្នាពេលធ្វើដំណើរ ត្រឡប់ទៅ វិញ នៅព្រឹក ថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ ២០២២៕(ដោយនាគសមុទ្រ)