Sungmin (Super Junior) និង​តារា​សម្តែង Kim Sa Eun បង្កាត់ភ្លើង​ស្នេហ៍​ដំបូង​

0

កូរ៉េ​៖​តំណាង​នៃ​តារា​ទាំងពីរ​បាន​ធ្វើ​សេចក្តីថ្លែងការណ៍ ជា​ផ្លូវការ​ទាក់ទង​នឹង ទំនាក់ទំនង​ស្នេហា​រវាង តារាចម្រៀង Sungmin (Super Junior) និង តារា​សម្តែង Kim Sa Eun ។​
​បើ​យោង​តាម​អត្ថបទ​ដែល​ចុះផ្សាយ នៅ​ថ្ងៃ​ទី ២៤ ខែ កញ្ញា នេះ ស្តីអំពី Sungmin (Super Junior) និង​តារា​សម្តែង Kim Sa Eun បាននាំគ្នា​ទៅ​មើល​ការប្រគុំ​តន្ត្រី “Priscilla” នោះ សាក្សី​បាន​និយាយថា “​ពួកគេ​ទាំង​ពីរ​មើលទៅ ស្ទើរតែ​ដូច​មិត្ត​ប្រុស មិត្តស្រី​ទៅ​ហើយ​” ។​
​មុន​ព័ត៌មាន​នេះ​ត្រូវបាន​បង្ហាញ ពាក្យ​ច​ចាម​អារាម​ជាច្រើន នៅលើ​បណ្តាញ​គេហទំព័រ​សង្គម ក៏​បាន​ពិភាក្សា​លើ​ចំណងស្នេហា​អ្នក​ទាំង​ពីរ​ដែរ ។​
​ដូច​គ្នា​ផង​ដែរ នៅ​ថ្ងៃ​ទី ២៤ ខែ កញ្ញា តំណាង​តារា​សម្តែង Kim Sa Eun បាន​អះអាង​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​នៅ​លើ​កញ្ជាក់​ទូរទស្សន៍​ថា អ្នក​ទាំង​ពីរ​ទើបតែ​ទាក់ទង​គ្នា ជា​ជំហាន​ដំបូង​តែប៉ុណ្ណោះ​។​
​បន្ទាប់​ពី​នេះ ខាង​ផលិតកម្ម SM បាន​ចេញមុខ​អះអាង​ផងដែរ​ថា Sungmin ពិតជា​មាន​ទំនាក់ទំនង​ជាមួយ​នឹង តារា​សម្តែង Kim Sa Eun ហើយ​អ្នក​ទាំង​ពីរ​កំពុង​សិក្សា​ទឹកចិត្ត​គ្នា ដែល​ជា​ជំហាន​ដំបូង​ក្នុង​ទំនាក់ទំនង​នេះ​៕​SuperJunior