ប្រជាពលរដ្ឋគាំទ្រចំណាត់ការរបស់លោកអភិបាលក្រុង

កែប៖លោក ខេង យ័ន អភិបាល ក្រុងកែប នៅព្រឹកថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ ២០២២ បានចេញបទបញ្ជារ យ៉ាងម៉ឹងម៉ាត់ ឱ្យមន្ត្រីនៅក្រោមឱវាទ ត្រូវចាត់ការជាបន្ទាន់ ក្នុងការ រៀបចំសណ្ដាប់ធ្នាប់ ផ្សារកែប ដើម្បីរក្សាឱ្យមាន សណ្ដាប់ធ្នាប់ឡើងវិញ ក្នុងនោះលោកក៏បាន បញ្ជារដល់លោក អភិបាលរងក្រុង ត្រូវការសហការ ជាមួយកម្លាំងសមត្ថកិច្ច គ្រប់ជំនាញ ក្នុងកិច្ចប្រតិបត្តិការ ដ៏ចាំបាច់មួយនេះ។

លោកអភិបាលក្រុង បានឱ្យដឹងថាចំពោះការរៀបចំ សណ្ដាប់ធ្នាប់ផ្សារកែប មិនមែនងាយស្រួលនោះទេ គឺពិតជាមានការ ប្រឈមនានា ពិសេ ស មានការរិះគន់ពីមជ្ឈដ្ឋានខាង ក្រៅ ដោយចៀសមិនផុតនោះឡើយលោកបានប្តទៀតថា ចំណែក លោ កស្រី ម៉ែនសុធីរ ម្ចាស់សំណង់ខាង លើ គាត់បានតសំយាបនិងដាក់ថូរផ្កានៅលើផ្លូវសាធារណៈ មុនពេលអាជ្ញាធរចុះមករុះរើនេះ ហាងរដ្ឋបាលក្រុងបានហៅគាត់ទៅសម្របសម្រួល និងណែនាំឲ្យគាត់យកចេញដោយខ្លួនឯង។

ប៉ុន្តែម្ចាស់សំណង់ខាងលើនេះមិន ព្រម ធ្វើតាមការណែនាំរបស់រដ្ឋបា លក្រុង ព្រឹកនៅថ្ងៃនេះអាជ្ញាធរក្រុងចុះមករុះរើដោយខ្លួនឯងតែម្ដង។

លោកបានបញ្ជាក់បន្ថែមទៀតថាដំណាក់កាលនេះ ល្មមដល់ ពេលដែលយើង ទាំងអស់គ្នា ត្រូវតែស ហការ ដើម្បីចូលរួម រៀបចំស ណ្តា ប់ធ្នាប់ ឱ្យមានសណ្ដាប់ធ្នាប់ល្អ និង បរិស្ថានល្អឡើងវិញ តែក៏ត្រូវតែមានការ ចូលរួមពីអាជ្ញាធរ សមត្ថកិ ច្ច អ្នកសារព័ត៌មាន ប្រជាពលរដ្ឋ ពិសេស គឺអាជីវករលក់ដូរនិងប្រជាពលរដ្ឋដែលរំលោភបំពានលើផ្លូវសាធារណៈ ។

លោកបានបញ្ជាក់ យ៉ាងច្បាស់ថាការរៀបចំសណ្តាប់ធ្នាប់ ផ្សារកែបលើកនេះ សុំកុំឱ្យមានការរុញរា និងដកថយឱ្យសោះ គឺទិសដៅធ្វើយ៉ាង ណា ត្រូវតែសម្រេច ឱ្យបានជោគ ជ័យ សំដៅទៅលុប បំបាត់ឱ្យអស់នូវភាព អនាធិបតេយ្យ នៅជុំវិញបរិវេណផ្សារ លោកសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំនៅក្នុងមូល ដ្ឋាន ដែលមានលោក ចៅសង្កាត់  និងប្រធានក្រុមប្រឹក្សា ជួយលើក ទឹកចិត្ត ដើម្បីចូលរួម យ៉ាងសកម្មក្នុងកិច្ចសហ ប្រតិបត្តិការនេះដើម្បីឱ្យទទួលបានជោគជ័យ។ 

លោកអភិបាលក្រុង បានបន្តថា ចំ ពោះសកម្មភាពនេះ គឺពុំមែនតែរៀប ចំសណ្តាប់ធ្នាប់ តែប៉ុណ្ណោះនោះទេ គឺនៅតាមសង្កាត់និងក្រុង ត្រូវមាន ការ ចូលរួមសំអាត និងប្រមូលសំរា ម ដើម្បីធានានូវអនា ម័យ និងបរិ ស្ថានល្អ ក្នុងក្រុងទាំង មូល ចំពោះការរៀបចំ សណ្ដាប់ធ្នាប់ផ្សារកែឮប ក៏ត្រូវបន្តធ្វើនៅតាមប ណ្ដាផ្សារ ទី ប្រជុំជនផ្សេងៗ មួយចំនួ នទៀត។