លោកញ៉ែម រស្មីអតីតយុទ្ធជនសោធននិវត្តន៍បានទទួលផ្ទះថ្មីពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត

ខេត្តកំពង់ធំ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានផ្តល់ផ្ទះមួយខ្នង ដែលជាខ្នងផ្ទះលើកទី២២៧ សម្រាប់អតីតយុទ្ធជនខេត្តកំពង់ធំ តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគម អតីតយុទ្ឋជនកម្ពុជាជូនអតីតយុទ្ធជនសោធននិវត្តន៍ នៅភូមិម្រាក(ខ) ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញប្រគល់ផ្ទះជូនលោកពលបាលឯក ញ៉ែម រស្មី អាយុ៤៨ឆ្នាំ ចូលបម្រើកងទ័ពនៅឆ្នាំ១៩៩២ នៅអង្គភាពការិយាល័យអភិវឌ្ឍន៍ យោធភូមិភាគទី៤ ខេត្តសៀមរាប ចូលនិវត្តន៍នៅឆ្នាំ២០០៩ មានភរិយានិងកូននៅក្នុងបន្ទុក៥នាក់ ដោយប្រកបមុខរបរជាកម្មករសំណង់ គួបផ្សំនិងប្រាក់បៀវត្សប្រចាំខែ ដើម្បីដោះស្រាយជីវភពគ្រួសារ។
ចំពោះផ្ទះថ្មីដែលបានប្រគល់ជូន ជាខ្នងផ្ទះលើកទី២២៧ អំណោយសម្តេចតេជោ និងសម្តេចកត្តិបណ្ឌិត ដែលបានសាងសង់ដោយ គណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ សាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំង ស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ និងបានឧបត្ថម្ភអំណោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បន្ថែមទៀតមាន៖អង្ករ៥០គីឡូក្រាម មី ២កេស ត្រីខ០១យួរ និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយព្រមទាំងថវិកាមួយចំនួនផងដែរ ។

លោកញ៉ែម រស្មី និងក្រុមគ្រួសារ បានអគុណ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការកុំបីឃ្លៀងឃ្លាតឡើយ ។
ដោយ ប៊ុន រដ្ឋា