កងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនខ្លូនជនជាប់សង្ស័យចំនួន០៨នាក់ពាក់ព័ន្ធអំពើជួញដូរគ្រឿងញៀនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់

0

ខេត្តព្រះសីហនុ៖កងរាជអាវុធហត្ថខេត្តនៅរសៀលថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២ បានបញ្ជូនជនសង្សយ័ ពាក់ព័ន្ធ ជួញដូរថ្នាំញៀនចំនួន ០៨នាក់(ស្រី០២នាក់)នឹងវត្តុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បី ផ្តន្ទាទោសតាមផ្លូវច្បាប់បន្ទាប់ពី បញ្ចប់ការសាកសួរ។

លោក វិរៈសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀននៃ កងរាជអាវុធហត្ថ ខេត្ត ព្រះសីហនុ បានឲ្យដឹងថា ជនជាប់សង្ស័យចំនួន០៨នាក់ខាងលើនេះត្រូវបាន កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តចាប់ខ្លូនក្នុងបទល្មើសជាក់ស្តែង ពាក់ព័ន្ធអំពើ ជួញដូរនិងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។

ជនសង្ស័យទី០១មានឈ្មោះ  អិន វណ្ឌនី ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ស្នាក់នៅ អូរមួយ ភូមិ០១ សង្កាត់លេខ ០៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ ។

ទី០២ឈ្មោះ លៃ ហៀង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្រោយតោពីរ ភូមិលេខ០៤សង្កាត់លេខ ០៤ក្រុងព្រះសីហនុ។ទី០៣ឈ្មោះ លី ឃុន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកាស៊ីណូ ស្នាក់នៅបន្ទប់ជួល ក្រោយចំការស្ពៃ ភូមិលេខ០៤សង្កាត់លេខ ០៤ក្រុងព្រះសីហនុ ។ទី០៤ឈ្មោះ ស៊ុន វេហា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិករត់តុហាងចិន ស្នាក់នៅអូឈើទាល ភូមិលេខ០៤សង្កាត់លេខ ០៤ក្រុងព្រះសីហនុ។ ទី០៥ឈ្មោះ ឡុង ចាន់ធី ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកម្ហូបចិន។ ស្នាក់នៅក្នុងសំណង់អាគារជិតតោពីរ ភូមិលេខ០៤សង្កាត់លេខ ០៤ក្រុងព្រះសីហនុ ។ទី០៦ឈ្មោះ តូច វិចិត្រ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ០១ សង្កាត់៤ ក្រុងព្រះសីហនុ។ទី០៧ឈ្មោះម៉េង សុខហេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ក្រុម១៨ ភូមិលេខ ០៤សង្កាត់លេខ ០៤ក្រុងព្រះសីហនុ ។ ទី០៨ឈ្មោះស៊ិន លីកា ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនជាប់សង្ស័យទាំង០៨នាក់ ខាងលើ រូមនិងវត្តុតាង ត្រូវបានកងរាជអាវុធហត្ថខេត្តបញ្ជួនខ្លួនទៅកាន់ សាលាដំបូង ខេត្ត ចាត់ការតាមនិតីវិធីដើម្បីផ្តន្ទាទោសតាមច្បាប់នៅម៉ោង១៤និង៣០នាទីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះហើយ៕(ដោយនាគសមុទ្រ)