សន្តិសុខ​ផ្សារ​អ៊ី​អន​ម៉លម្នាក់​លួច​ម៉ូតូ​ភ្ញៀវ​យក​ទៅ​ផ្ញើ​ហើយ​ត្រូវ​បាន​ឆែក​ឃើញ​សកម្មភាព​តាម​កាមេរ៉ា​សុ​វត្តិភាព​

0

ភ្នំពេញ ៖ បុរស​ម្នាក់​ជា​សន្តិសុខ​យាម​ម៉ូតូ​នៅក្នុង​ផ្សារ​ទំនើប អ៊ី​អន​ម៉ល បាន​លួច​យក​ម៉ូតូ​របស់​ភ្ញៀវ​យក​ទៅ​ផ្ញើរ​ជិះ​ចេញ​ទៅ​បាត់ ហើយ​ត្រូវបាន​គេ​ឆែក​មើលឃើញ​ពី​សកម្មភាព​លួច​ម៉ូតូ​តាមរយៈ​ខ្សែអាត់​វី​ដេរ​អូរ ក្នុង​កាមេរ៉ា​សុ​វត្តិភាព ដែល​បំពាក់​នៅក្នុង​ផ្សារ បន្ទាប់​ពី​ភ្ញៀវ​បាន​ឆោឡោ​ពី​ការ​បាត់​ម៉ូតូ ។​ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​ជាង​៥​ល្ងាច ថ្ងៃទី ២៦ កញ្ញា ឆ្នាំ​២០១៤​នៅ​កន្លែង​ផ្ញើរ​ម៉ូតូ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល ។​

​ម្ចាស់​ម៉ូតូ​ដែល​សន្តិសុខ​លួច​យក​ទៅ​មាន​ឈ្មោះ សារ ស្រី​នាង ភេទ​ស្រី អាយុ​២១​ឆ្នាំ ជា​បុគ្គលិក​រដ្ឋបាល​រោងចក្រ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ហើយ​រស់នៅ​ក្នុងភូមិ​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នារី​រងគ្រោះ​បាត់​ម៉ូតូ​បាន​យក​ម៉ូតូ​ម៉ាក​គុប ពណ៌​ខៀវ មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1CJ-58476 ទៅ​ផ្ញើរ​ទុក​នៅ​ផ្ទះ​មិតភ​ក្ត្រ័​របស់​នាង​ឈ្មោះ ស្រី​ហ៊ុន និង​សុខ​នាង ដោយ​បាន​ណាត់គ្នា​ទៅ​ដើរលេង​ជុំ​គ្នា​នៅ​ផ្សារ​ទំនើប​អ៊ី​អន ម៉ល បន្ទាប់មក​ក៏​នារី​រងគ្រោះ​ក៏​បាន​ឡើង​ជិះ​ម៉ូតូ​ម៉ាក​ស្គុប​ពី​ជាមួយ​មិត្តភក្ត្រ័ របស់​នាង​ម្នាក់ទៀត​ឈ្មោះ សន ចិន្តា ទៅ​ធ្វើការ​បាត់ទៅ ។ មក​ដល់​វេលា​ម៉ោង ជាង​២​រសៀល ថ្ងៃ​ដដែល​មិត្ត​ភក្ត្រ័​នារី​រងគ្រោះ​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​របស់​នារី​រងគ្រោះ​ទៅ​ផ្សារ អ៊ី​អន ម៉ល​មុន ហើយ​នារី​រងគ្រោះ​និង​មិត្ត​ភក្ត្រ័​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ស្គុ​ប​ពី​មក​ដល់​តាម​ការ​ណាត់ ហើយ​ក៏​នាំគ្នា​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ទៅ​ផ្ញើរ​នៅ​កន្លែង​ផ្ញើរ​ម៉ូតូ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល នោះ រួច​នាំគ្នា​ដើរ​លេង​ក្នុង​ផ្សារ​រហូតដល់​ម៉ោងជាង​៥​ល្ងាច ក៏​បាន​មក​យក​ម៉ូតូ​ជិះ​ចេញទៅ​ផ្ទះ​ទើប​ដឹងថា​បាត់​ម៉ូតូ​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​តែម្តង ។​

​បន្ទាប់ពី​មាន​ការភ្ញាក់ផ្អើល​ថា​មាន​ភ្ញៀវ​បាត់​ម៉ូតូ​ពេល​នោះ​សន្តិសុខ​មើល​ការខុសត្រូវ​ក្នុង​ផ្សារ​បាន​ឱ្យ​អ្នកជំនាញ​បច្ចេកទេស​បើក​មើល​ក្នុង​កាមេរ៉ា​សុ​វត្តិភាព​ដែល​បំពាក់​នៅក្នុង​ផ្សារ ពេលនោះ​ក៏​បាន​ឃើញ​ពី​សកម្មភាព​របស់​សន្តិ​សុខ​យាម​ម៉ូតូ​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ម៉ាក​គុប​របស់​នារី​រងគ្រោះ ។ ដោយ​ពីដំបូង​ម៉ូតូ​គុប​របស់​នារី​រងគ្រោះ​ដែល​យក​ទៅ​ផ្ញើរ​នោះ​បាន​ភ្លេច​កូនសោ ជាប់​នឹង​ម៉ូតូ​ឃើញ​ដូច​នោះ​សន្តិសុខ​ដែល​ជា​ជនសង្ស័យ​បាន​ដើរ​ទៅ​ដក​សោ​ទុក ហើយ​មួយសន្ទុះ​ក្រោយមក​ក៏​យក​សោ​ចាក់​.​ក​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់​ដោយ​សុ​វត្តិភាព​។​
​ក្រោយពេល​កើតហេតុ​នារី​រងគ្រោះ​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទន្លេបាសាក់​ហើយក៏​បាន​ធ្វើ​ដំណើរត្រ​ឡប់​ទៅផ្ទះ​វិញ​៕​
1

2