កិច្ចប្រជុំសាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ និងពិនិត្យអនុម័ត របាយការណ៍ប្រចាំខែ វិច្ឆិកា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត

(កំពង់ធំ)÷ឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត និងកងកម្លាំងទាំងបី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នាព្រឹកថ្ងែទី០៧ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឆ្កៀតក្នុងឱកាសនេះឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត បានលើកយករបៀបវារៈនៃកិច្ចប្រជុំ៖១-ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សាខេត្ត។ ២-ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ វិច្ឆិកា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។ ៣-បញ្ហាផ្សេងៗ។ ក្នុងការរកឱ្យឃើញនូវបញ្ហាប្រឈម និងរកដំដំណោះស្រាយ ព្រមទាំងសំណូមពរកែអក្ខរាវិរុទ្ធឲ្យបានត្រឹមត្រូវ។

ឯកឧត្តមក៏បានបន្តទៀតថា ក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តកំពង់ធំបានសហការគ្នា បានចុះពិនិត្យតាមដានការចុះបញ្ជីអត្រានុកូលដ្ឋាន និងបូកសរុបទិន្នន័យដែលទទួលបានក្នុងនោះមាន សំបុតកំណើតចំនួន៨១៣នាក់ ស្រី៤០០នាក់ សំបុត្របញ្ជាក់កំណើតចំនួន២.០៨៣នាក់ស្រី១.០៣០នាក់ សំបុត្រអាពាហ៍ពិពាហ៍រវាងប្រជាពលរដ្ឋខ្មែរចំនួន៣៧១គូ បរទេស០៣គូ និងសំបុត្រមរណភាពចំនួន២៥៣នាក់ ស្រី១១៦នាក់។ នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋចំនួន៦២៩គ្រួសារ ដែលមានជីវភាពខ្វះខាត ហើយពុំមានដីសម្រាប់រស់នៅ និងបង្កបង្កើនផល ហើយត្រូវបានជ្រើសជ្រើស និងវាយតម្លៃយ៉ាងម៉ត់ចត់បំផុត បានទទួលដីលំនៅដ្ឋាន៣០ម x ៤០ម ដីកសិកម្មចំនួន២ហិចតា និងអត្ថប្រយោជន៍ផ្សេងៗ ទៀតជាច្រើន ពីគម្រោងបែកចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ដែលជាគម្រោង របស់រាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅវត្តក្របៅ ស្រុកប្រាសាទបល្ល័ង្ក។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ត្រូវរៀបចំទីសាធារណៈឲ្យមានសោភ័ណភាព គឺទីក្រុងគ្មានសម្រាក និងចូលរួមទុកដាក់សំរាមឲ្យមានសណ្ដាប់ធ្នាប់។ សម្រាប់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋនៅតាមផ្សារនីមួយៗ ត្រូវមានគណៈគ្រប់គ្រងនៅតាមផ្សារនីមួយៗពិតប្រាកដច្បាស់លាស់។សម្រាប់អ្នកលក់ដូរលើចិញ្ចើមផ្លូវបេតុង ត្រូវរៀបចំឲ្យមានរបៀបរៀបរយ និងសម្រួលដល់ពួកគាត់ឲ្យមានទីកន្លែងលក់ត្រឹមត្រូវ ជៀសវាងការកក់ស្ទះក្នុងការធ្វើដំណើរ ដើម្បីទាមទារឲ្យគាត់មានប្រាក់ចំណូលប្រចាំថ្ងៃ ក្នុងការដោះស្រាយជីវភាពនៅក្នុងគ្រួសារផងដែរ។