នារីវ័យក្មេង២នាក់ជិះម៉ូតូក្នុងល្បឿនលឿនហើយវ៉ាជែងជាមួយរថយន្តជ្រុលឡើងលើខឿនបណ្តាលឱ្យគ្រោះថ្នាក់ខ្លួនឯង

(កំពង់ធំ)÷នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នេះវេលាម៉ោងប្រមាណជា ០៤:០០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយនារីវ័យក្មេង២នាក់ជិះម៉ូតូម៉ាកsuzuki nex ព័ណ៌ទឹកក្រូចលាយស ក្នុងល្បឿនលឿនហើយវ៉ាជែងជាមួយរថយន្តជ្រុលឡើងលើខឿន នាំអោយគ្រោះថ្នាក់ខ្លួនឯងនៅទល់មុខ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ។

ករណីនេះបណ្តាលឲ្យអ្នកបើកបរព្រមទាំងអ្នករួមដំណើររងរបួសស្រាល ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំភ្លាមៗ ហើយចំណែកម៉ូតូវិញខូចខាតបន្តិចបន្តួច ។
ករណីនេះកើតឡើងនៅចំណុចបរិវេណមុខមន្ទីរសាធារណការខេត្តកំពង់ធំ ស្ថិតក្នុងសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ព័ត៌មានបឋម