គ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្តាលពលរដ្ឋចំនួន១២៦១គ្រួសារស់នៅឃុំចំនួន១០ក្នុងស្រុកព្រៃនប់រងការខូចខាតផ្ទះសម្បែង

0

ខេត្តព្រះសីហនុ៖កម្លាំងខ្យល់ព្យុះរដូវរំហើយដ៏អាក្រក់បោកបក់ពីជើងភ្នំកំចាយ ចាប់តាំងពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៨ខែធ្នូ២០២២បានបង្ករឲ្យផ្ទះពលរដ្ឋចំនួន១២៦១គ្រួសាររស់នៅក្នុងឃុំចំនួន ១០ឃុំក្នុង ស្រុកព្រៃនប់ទទួលរងការខួចខាត្ទះសម្បែង ប៉ុន្តែរ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត មនុស្សទេ។

លោកអ៊ី ធារិន្ទ អភិបាលស្រុកព្រៃនប់ខេត្តព្រះសីហនុ ឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃ១៨ធ្នូ២០២២ មានផ្ទះពលរដ្ឋចំនួន១២៦១គ្រួសាររស់នៅក្នុងឃុំចំនួនស្រុកព្រៃនប់បានរងការខូចខាតក្នុងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ក្នុងនោះខ្លះរបើកដំបូល ខ្លះបាក់រលំ ។

លោកអភិបាលស្រុកបញ្ជាក់បន្ថែមថា ឃុំដែលប៉ះពាល់ខ្លាំងជាងគេ មានឃុំទឹកថ្លា ទឹកល្អក សាមគ្គី វាល រេញនិងឃុំជើងគោ ហើយស្ថានភាពខ្យល់នៅតែបន្តធ្លាក់ មិនទាន់ធូរស្បើយនៅឡើយទេ ។ គិតមក ត្រឹមល្ងាច ថ្ងៃដដែល ក្នុងនោះអាជ្ញាបានចុះពិនិត្យដោះស្រាយជួយពលរដ្ឋរងគ្រោះ និងអំពាវនាវឲ្យពល រដ្ឋបង្កើនការប្រុង ប្រយត្ន័ពីសុវត្ថិភាព ចំពោះគ្រោះធម្មជាតិនេះ។ដូចនេះហើយចំពោះមុខអាជ្ញាធរសមត្ថកិច្ចបាននឹង កំពុងជួយ សង្គ្រោះដោយយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយសារខ្យល់ព្យុះនេះផងដែរ៕(ដោយនាគសមុទ្រ)