អាជ្ញាធរខេត្តរុះរើរបងបេតុងលួសបន្លាដែលលោកកូ ណៃ បានបិទផ្លូវប្រជាពលរដ្ឋ ហ៊ុំព័ទ្ធយកដីភ្នំរដ្ន

0

បន្ទាយមានជ័យគ:ណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៣ខែធ្នូឆ្នាំ២០២២ បានដឹកនាំកម្លាំងទៅកាយដុំថ្ម រុះរើរបងបេតុងលួសបន្លាដែលលោកកូ ណៃ ម្ចាស់អាជីវកម្មវាយថ្មភ្នំធំ ដែលបានបិទផ្លូវរបស់ប្រជាពលរដ្ឋ ហ៊ុំព័ទ្ធយកដីភ្នំរដ្ននៅក្រមប្រជុំកាុនភ្នំពង្រ កងវ៉ាហើយ។

សកម្មភាពនេះធ្វើឡើង ទំនងជាមានការបញ្រជាបន្ទាន់ពីថ្នាក់លើផង អនុវត្តតួនាទីភារកិច្ចផង. ពលរដ្ឋបានសំណូមពរដោះស្រាយទុក្ខកង្វល់នៅមុនបោះឆ្នោតផងនិងក៏មានសាររព័ត៉មាន បណ្តាញសង្គមមួយចំនួនរួមទាំងកាសែតរស្មីកម្ពុជាបានចុះផ្សាយរិ:គន់បន្តបន្ទាប់ផងដែរ ។

គណៈបញ្ជាការកងឯកភាពខេត្តបន្ទាយមានជ័យដឹកនាំដោយឯកឧត្ដម អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ អមដោយលោកហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោកស្រេង សុផល អភិបាលក្រុងនិងមន្ត្រីកងកម្លាំងចំរុះព្រមទាំងយុវកម្មករបានឡើងទៅរុះរើ វាយផ្តួលបង្គោលរបងបេតុងរាយលួសបន្លាដែលលោកកូ ណៃ មន្ត្រីនគរបាលនិងក៏ជាម្ចាស់អាជីវកម្មវាយថ្មភ្នំធំ ទើបដាំហុំព័ទ្ធ​ថ្មីៗនេះ នៅផ្នែកខាងត្បូង ខាងលិចនិងអគ្នេយ៍មាត់,ជ្រលង ,ជ្រោះ, ជើង, ចង្កេះនៃក្រុមប្រជុំកូនភ្នំតើល ភ្នំពង្រ ភ្នំកងវ៉ា​ នាភូមិពង្រ​ សង្កាត់​កំពង់​ស្វាយ​ ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយ​មានជ័យ​ ។
ដីនោះមានទំហំរាប់សិបហិកតា ។

សូមរំលឹកថា មានសកម្មភាពដាក់ដុំថ្ម ដាំបង្គោលនិងរាយលួសបន្លា ជីកប្រឡាយក្រវវ៉ាត់ព័ទ្ធយកដីខ្ពង់រាប ដីជើង មាត់ ចង្កេះ ខ្នងភ្នំដីរដ្ឋ រណ្តៅកាយដីរ៉ែនិងដីពលរដ្ឋនៅភូមិសាស្ត្រភូមិពង្រសង្កាត់កំពង់ស្វាយក្រុុងសិរីសោភ័ណ ។

ភ្នាក់ងារភូមិ មន្ត្រីសង្កាត់បានហៅទូរស័ព្វទៅលោកកូ ណៃដើម្បីសុំឲ្យបំភ្លឺនិងបើកផ្លូវនោះ អោយបានប្រើប្រាស់ជាធម្មតាវិញ ។ប៉ុន្តែលោកកូ ណៃបានប្រាប់ថា នោះជាផ្លូវរទេះគោ កន្លងមកដែលមានសភាពលក្ខណ:តូច គន្លងចង្អូរជ្រៅ ពិបាកធ្វើដំណើរ ។

តមកលោកកូណៃ បានអះអាងថា : លោកបានទិញដីម្តុំនោះពីពលរដ្ឋ ម្ចាស់ចម្ការ រួមទាំងរណ្តៅកាយរ៉ែអាចម៍ដីនិងដីជើងភ្នំ(របស់លោកតួ ធានទឺ ទីប្រឹក្សាអ្នកធំ នៅក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍កសិកម្មនិងជនបទ ទើបលោកចាប់ផ្តើមឈូសឆាយ ចាក់ដីពង្រាប ពង្រីកផ្លូវអស់ដី២០០ឡានដី ដើម្បីអោយវាមានសភាពល្អដូចពេលនេះ ។

ម្យ៉ាងដីនោះ នៅចុងខាងលិច ក៏ជាប់នឹងបន្ទាយទីបញ្ជាការកងក្រោះ(យោធភូមិភាគ៥ ទិសបន្ទាយមានជ័យ)និងដីអតីតការដ្ឋានវាយថ្មកូណៃ(ដែលព័ទ្ធរបងបេតុងព័ទ្ធយកទាំងដី ទាំងកូនភ្នំ) ទើបលោកបានចំណាយថវិកាមួយចំនួន សុំគេបើកផ្លូវ ។លោកថា : បច្ចុប្បន្ន ផ្លូវនេះពុំមានអ្នកប្រើប្រាស់ទេ ដោយដីចំការនៅចំណុចនោះ ពលរដ្ឋម្ចាស់ដីបានលក់អស់បាត់ទៅហើយ ។

ចំពោះពលរដ្ឋមួយចំនួនដែលមានដីចម្ការនៅម្តុំនោះ(ខ្លះបានលក់និងខ្លះមិនទាន់លក់) បានបង្ហើបអោយដឹងថា : ទីតាំងដែលបិទនោះ ជាផ្លូវថ្មើរជើង ផ្លូវក្រាលដីសម្រាប់ចេញ ចូលចម្ការ ដឹកកសិផលនិងឃ្វាលគោលើដីសាធារណ:និងដីរដ្ឋ . ។ ហើយក៏មានជារណ្តៅកាយដីរ៉ែភ្នំ ដែលធ្លាប់កាយដីភ្នំ និងជាកន្លែងបាញ់គ្រាប់ពិតនៅក្បែរនោះ ប៉ុន្តែក៏ត្រូវគេដាំកូនដើមធ្នង់ ក៏បាននាំគ្នាទៅទិញផងដែរ ។

ឯកឧត្ដម អ៊ុំ រាត្រី និងមន្ត្រីរាជការ កងកម្លាំងរបស់លោកមិនព្រមផ្តល់សម្ភាសន៍ដល់អ្នកសារព៍ត៌មានឡើយ នៅថ្ងៃទី២៣ខែធ្នូឆ្នាំ២០២២ ។ប៉ុន្តែថា អោយមើលនិងយល់ជាក់ស្តែងចុះ ។ហើយក៏មិនបានបញ្ជាក់ថា ក្រោយអនុវត្តផ្ទាល់នេះ ថាតើរដ្ឋបាលខេត្តនឹងត្រូវចេញលិខិតរឹបអូសដីរដ្ឋមកវិញ ឬក៏ត្រូវស្រាវជ្រាវនូវប្រវត្តិអត្តសញ្ញាណដី ,ពិនិត្យឬធ្វើកោសល្យវិច្ច័យលិខិតស្នាមផ្ទេរ ផ្ទូរ លក់ដីរដ្ឋឬដីពលរដ្ឋនោះឬក៏យ៉ាងណានោះទេ?.

គឺគេឃើញក្រុមយុវកម្មករបានជួយវាយផ្តួលរបងបេតុង រើមូរលួសបន្លាដែលមានប្រវែងរាប់រយពាន់ម៉ែត្រ ហើយរក្សាទុកខ្លះ ដឹកចេញខ្លះ ។រីឯកម្មកររបស់លោកកូ ណៃ បានសែងនិងដឹកតាមាគោយន្តនូវរោងសង្កសី(ដូចប៉ុស្តិ៍យាមរបស់នគរបាល) ពីលើខ្នងភ្នំ មាត់ជ្រោះរណ្តៅជីកដីទៅរក្សាទុកនៅក្នុងដីខាងលិចរបស់ឈ្មោះនេះដែរ ។

ប៉ុន្តែចំពោះបណ្តាញទុយោកាវនិងផ្លាស្ទិចនៃប្រព័ន្ធស្រោចស្រពTrip ក៏ដូចជាដំណាំងម្ពិលដែលរាយនិងដាំដើម្បីប្តូររូបភាពដីរដ្ឋទៅជាដីឯកជននៅមិនទាន់រុះរើ យកចេញនៅឡើយ ៕ដោយ៖ ឃិន គន្ធា