ថ្ងៃទី០២ខែមករាឆ្នាំ២០២៣ជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២២.២០២៣ទូទាំងខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖លោក តាក វណ្ណថា អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តព្រះសីហនុ  លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននាព្រឹកថ្ងៃ ទី០២ខែ មករា ឆ្នាំ ២០២៣បានអញ្ជើញ ចូល រូមបើកវេសនកាលឆ្នាំសិក្សា ២០២២-២០២៣សាលាបឋមសិក្សាហ៊ុនសែនក្រុង។

លោក ហង់ អន នាយកសាលាបឋមសិក្សា ហ៊ុន សែនក្រុងបានអានរបាយការណ៍អំពីស្ថានភាពការអប់រំ របស់សាលាបឋមសិក្សា ហ៊ុន សែនក្រុង ក្នុងឆ្នាំសិក្សា ២០២១.២០២២ ដោយកន្លងមក សាលាមានមន្ត្រីអប់រំ លោក គ្រូ អ្នកគ្រូ ចំនួន ៣៩នាក់ ស្រី ១៩នាក់ មានអាគារសិក្សាសរុបចំនួន ៧ខ្នង ស្មើនឹង ៥៧បន្ទប់ដែល ជា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានសិស្សសរុបចំនួន ៩៩២នាក់ ស្រី ៤២៩នាក់ ដែលចែកជាពីរគឺកម្រិតមត្តេយ្យសិក្សានឹងកម្រិតបឋមសិក្សា។

លោកតាក វណ្ណថា អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តព្រះសីហនុ  បានអានសារលិខិតទាំងស្រុងរបស់ សម្ដេចតេជោហ៊ុនសែនក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ រួចមកលោក បានលើក ឡើង ថាការអប់រំគឺ ជាការវិនិយោគមួយដែលប្រើប្រាស់ថវិកា និងពេលវេលា ដ៏ច្រើនប៉ុន្តែលទ្ធផល ដែលទទួល បាន គឺអរូបី តែវាជាកត្តាគន្លឹះដ៏សំខាន់មួយដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ក្នុងគោលដៅ ធានា ជោគ ជ័យ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងពិភពលោកមួយដែលកំពុងស្ថិតនៅក្នុងចរន្តនៃ សកលភាវូប នីយ កម្ម។ ការអប់រំបណ្តុះបណ្តាល ក៏មានន័យថា ជាការវិនិយោគដើម្បីប្រសិទ្ធភាពការងារបច្ចុប្បន្ន និងការត្រៀម បម្រុងការងារទៅអនាគត ដែលត្រូវឆ្លើយតបឱ្យបានទៅនឹងតម្រូវការទីផ្សារ ឈានឆ្ពោះទៅរកការកសាងបាននូវ ធនធានបញ្ញាមួយ)ដែលនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។ ចូលមកដល់សតវត្សទី២១ដែលជាសក រាជ នៃចំណេះដឹងផ្នែកវិសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន បានធ្វើឱ្យមូលធនបញ្ញា កាន់តែមានតួនាទីសំខាន់ឡើង ថែម ទៀត នៅក្នុងសង្គមកម្ពុជា ហើយចំណេះដឹងទាំងនេះ គឺជាកត្តាសំខាន់ក្នុងការពន្លឿន សក្តានុពលសេដ្ឋកិច្ច កម្ពុជា ឈានទៅអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព ។ហើយសំរាប់ថ្ងៃនេះ ជាថ្ងៃបើកបវេសនកាល ឆ្នាំសិក្សា២០២២.២០២៣ទូទាំងខេត្តព្រះសីហនុផងដែរ។

ក្នុងឱកាសនេះលោក តាក់ វណ្ណថា អ្នកតំណាងរាស្ត្រ ក៏បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ក្មួយៗ សិស្សា នុសិស្ស ទាំងអស់ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចខ្លួនឱ្យបានខ្ជាប់ខ្ជួនស្របតាមមនសិកាវិជ្ជាជីវៈ ជំរុញ ការ បង្រៀន និងការរៀន ឱ្យមានសកម្មភាព (សកម្ម សស្រាក់ សស្រាំ ទ្វេឡើង) ដើម្បីទទួលបានជោគជ័យ ថ្មីៗនៅ ឆ្នាំសិក្សា ខាងមុខនេះ ។និងសូមឲ្យលោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់ត្រូវចូលរួមទប់ស្កាត់ការពារជំងឺ covid ១៩ ឲ្យបានគ្រប់ៗគ្នាដោយអនុវត្តវិធានការ ៣ កុំនិង៣ការពារឲ្យបានខ្ជាប់ខ្ជួន។

ក្នុងឱកាសនោះគណៈអធិបតីក៏បានប្រគល់លិខិតសរសើរដល់ប្អូនៗក្មួយៗសិស្សានុសិស្សដែលជាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ដល់លេខ៥ផ្ដល់រង្វាន់ដល់សិស្សក្រីក្រនិងឧបត្ថម្ភមួកសុវត្ថិភាពថវិកាជូនដល់លោកគ្រូអ្នកគ្រូប្រកបដោយបរិយាកាសរីករាយ៕

(ដោយនាគសមុទ្រ