TaeTiSeo ឈ្នះ​ក្នុង​ព្រឹត្តិការណ៍ Mnet’s ‘M! Countdown

0

ព្រឹត្តិការណ៍ Mnet’s ‘M! Countdown បាន​វិលត្រឡប់​មក​វិញ កាលពី​ថ្ងៃ​ទី ២៥ ខែ កញ្ញា ម្សិលមិញ​នេះ ដោយ​មាន​សិល្បៈករ​ជាច្រើន ដែល​អ្នក​ពេញចិត្ត​។​នៅក្នុង​កម្មវិធី​សម្តែង​លើ​ឆាក​ដ៏​ធំ នេះ Clazziquai បាន​វិលត្រឡប់​មក​វិញ ជាមួយនឹង “Still I’m By Your Side”, Urban Zakapa និង Soyu វិលត្រឡប់​ជាមួយនឹង​បទ “The Space Between” និង F.CUZ វិល​វិញ ជាមួយនឹង​បទ “CHA-GA-WA” , ZPZG សម្តែង​បទ “Go Crazy” និង Ailee វិល​វិញ​ជាមួយនឹង​បទ “Don’t Touch Me” ។​TaeTiSeo
​សម្រាប់​អ្នក​ដែល​ទទួល​ជោគជ័យ​ក្នុង​កម្មវិធី Mnet’s ‘M! Countdown នេះ គឺ​បាន​ទៅលើ ក្រុម​តារា​ស្រី​ស្រស់​សោភា TaeTiSeo និង TEEN TOP ក៏ប៉ុន្តែ នៅ​ចុងបញ្ចប់​អ្នក​ដែល​ឈរ​លើ​តំណែង​លេខ ១ បាន​ទៅ​លើ TaeTiSeo ដែល​សម្តែង​ជាមួយ​នឹង “Holler”! ។​
​សម្រាប់​ក្រុម​ផ្សេង​ទៀត​ដែល​ចូលរួម​សម្តែង មាន​ក្រុម 2PM, T-ara, TEEN TOP, BTS, Touch, TaeTiSeo, Say Yes, WINNER, Rok Kiss, SPICA.S, និង MINX ៕
​ទស្សនា ឈុត​សម្តែង​ដូចខាងក្រោម​នេះ ៖​