កិច្ចប្រជុំផ្សព្វផ្សាយជំរុញការចុះ បញ្ជីសារពេីភណ្ឌ ទ្រព្យសម្បត្តិរដ្ធ

បន្ទាយមានជ័យ៖ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសហការជាមួយក្រសួងរៀបចំដែនដីនគររូបនីយកម្មធ្វើជាសហប្រធានគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យនិងធ្វើបច្ចុប្បន្នភាពដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរ គ្រប់ជាន់ថ្នាក់មូលដ្ឋានរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីរៀបចំធ្វើនៅប័ណ្ណកម្មសិទ្ធិសម្រាប់ខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ។ហើយក៏បានបើកកិច្ចប្រជុំផ្សព្វផ្សាយណែនាំ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ។

លោកបឹងគឹមសឹង ដែលជាប្រធានមន្ទីរសេដ្ឋកិច្ចនិង បន្ទប់ខេត្តបានលើកឡើងថាផ្អែកតាមបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២១ មន្ទីរអង្គភាពជុំវិញនិងអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងខេត្តបន្ទាយមានជ័យមានទីតាំងសរុបចំនួន ១៤១០ទីតាំងមានប័ណ្ណកម្មសិទ្ធិចំនួន ៧០៣ទីតាំង ស្មើនឹង៤៩,៨៥ភាគរយ និងដីគ្មានកម្មសិទ្ធិចំនួន ៧០៧ទីតាំងស្មើនឹង ៥០,១៥ភាគរយ ដូចនេះគណៈកម្មការអន្តរក្រសួងទាំងពីរ គឺតម្រូវឲ្យអស់លោកលោកស្រីមន្ទីរអង្គភាពស្រុកឃុំសង្កាត់ទាំងអស់ពន្លឿននៃការធ្វើបញ្ជីប័ណ្ណកម្មសិទ្ធិទ្រព្យសម្បត្តិរដ្ឋឲ្យបានរួចរាល់។លោក ហុឹល រ៉ាយ៉ាអភិបាលរងខេត្តបន្ទាយមានជ័យ

លោក ហ៊ីល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ និងឯកឧត្ដម សរ សុវណ្ណរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់បានមានប្រសាសន៍លើកឡើងស្រដៀងគ្នាថា៖ ការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋទៅជាការងារអាទិភាពមួយដើម្បី ការពារដីជាកម្មសិទ្ធិរបស់រដ្ឋជៀសផុតការរំលោភបំពាននានា ទាំងធ្វើឲ្យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ មានគុណភាព។

ឯកឧត្តម សរ សុវណ្ណ សង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនេះនឹងផ្តល់នូវធាតុចូលបន្ថែមយ៉ាងសំខាន់ ក្នុងការពង្រឹងនិងជំរុញដល់ថ្នាក់ដឹកនាំមន្ត្រីជំនាញមន្ទីរអង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិនឹងធ្វើកម្មសិទ្ធិលើដីរដ្ឋឲ្យកាន់តែមានគុណភាពល្អប្រសិទ្ធភាព សង្គតិភាព សុក្រឹតតម្លាភាព គណនេយ្យភាពនិងតម្លាភាពដើម្បីសម្រេច នូវលទ្ធផលល្អប្រសើរ។ដោយ៖ឃិន គន្ធា