Bayern Munich គ្រោង​ដាក់​សំណើរ​នាំយក Mesut Ozil នៅ​ខែ​មករា​

0

​ក្លិប​យក្ស​អាល្លឺម៉ង់ Bayern Munich ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​តែ​ត្រៀម​ដាក់​សំណើរ​ដើម្បី​នាំយកកីឡាកររបស់​ក្លិប​កាំភ្លើង​ធំ Arsenal គឺ​កីឡាករ Mesut Ozil នៅ​ខែ​មករា​ខាងមុខនេះ ។​

Mesut Ozil

Ozil លេង​មិន​បាន​ល្អ​សោះ​ចាប់តាំងពី​ចាកចេញ​ពី Real Madrid មក Arsenal ក្នុង​តម្លៃ​ខ្លួន​៤២.៥​លាន​ផោន កាលពី​ឆ្នាំមុន​ហើយ​រូបគេ​ក៏​ត្រូវបាន​អ្នកគាំទ្រ​របស់ Arsenal ធ្វើ​ការរិះគន់​ផងដែរ​ពី​ទម្រង់​លេង​របស់គេ ។​

​ជាមួយគ្នា​នោះ យោង​តាម​សារព័ត៌មាន Evening Standard បាន​ចុះផ្សាយ​ថា គ្រូបង្វឹក Bayern Munich លោក ប៉េប ហ្គាឌី​យ៉ូ​ឡា (Pep Guardiola) នៅតែមាន​ចំណាប់អារម្មណ៍​ចង់បាន Ozil ហើយ​គ្រោង​នឹង​នាំយក​កីឡាក​រវ័យ​២៥​ឆ្នាំ​រូប​នេះ​នៅ​រដូវរងា​ខាងមុខនេះ ។​
​គួរបញ្ជាក់​ថា Ozil នៅសល់​កិច្ចសន្យា​នៅ​ទឹកដី Emirates Stadium រហូតដល់​ឆ្នាំ ២០១៨ ឯណោះ​៕​