អគ្គីភ័យឆាបឆេះផ្ទះចាប់ហួយខូចខាតឥវ៉ាន់និងសម្ភារៈផ្សេងអស់ប្រមាណជាង៣​មុឺនដុល្លារ

0

ខេត្តស្វាយរៀង÷ មានករណីអគ្គីភ័យមួយបានកើតឡើងជាយថាហេតុ បានឆាបឆេះផ្ទះអ្នកចាប់ហួយមួយកន្លែងនៅផ្សារវាលយន្តស្ថិតក្នុងស្វាយរៀងសង្កាត់ស្វាយរៀងក្រុងស្វាយរៀងកាលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ។​ដោយមានកិច្ចអន្តរាគមពី លោកឧត្តមសេនីយ៍ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ចុះបញ្ជាកងកម្លាំងនគរបាលខេត្តផ្ទាល់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងខេត្ត លោក ណុប ចំរើនអភិបាលក្រុងស្វាយរៀងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកម្លាំងប្រជាការពារ បានអន្តរាគមន៍បាញ់ពន្លត់ករណីអគ្គិភ័យឆេះផ្ទះ កាលពីវេលាម៉ោង ១០:០០នាទី នៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង (ខាងជើងផ្សារវាលយន្ត) បណ្តាលអោយឆេះផ្ទះលក់ចាប់ហួយ ចំនួន​ ០២​ ល្វែង ទំហំ ៧,៥ x ២០ម៉ែត្រ សង់ពីថ្មកំពស់​ ២​ ជាន់ ម្ចាស់ផ្ទះឈ្មោះ ឈឿង ឆូយ ភេទប្រុស អាយុ ៥៨ឆ្នាំ ខូចខាតសម្ភារ លក់ដូរមួយចំនួនទឹកប្រាក់ជាង៣មុឺនដុល្លា។ប្រភពពីមន្ត្រីជំនាញអោយដឹងថា មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
ករណីនេះ កងកម្លាំងបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន ០៥គ្រឿង (រថយន្តស្នងការដ្ឋាន ០២គ្រឿង, រថយន្តកងរាជអាវុធហត្ថ ០១គ្រឿង, អធិការដ្ឋានក្រុងស្វាយរៀង ០១គ្រឿង និងរថយន្តអធិការដ្ឋានស្រុកស្វាយជ្រំ ០១គ្រឿង) ប្រើប្រាស់ទឹកចំនួន ១៥រថយន្ត ស្មើនឹង ៧៥ម៉ែត្រគូប និងប្រព័ន្ធទឹកពន្លត់អគ្គិភ័យផ្សារវាលយន្ត ទើបរលត់ទាំងស្រុង។ករណីអគ្គីភ័យនេះមិនបណ្ដាលអោយមានគ្រោះដល់មនុស្សស្លាប់ឫរងរបួសនោះទេ៕គឹមសេង