សមត្ថកិច្ច​ចាប់​អ្នកលេង​ល្បែង​កន្ទុយលេខ​បាន​៤​នាក់​ស្រុក​ស្រី​សន្ទរ​

0

​កំពង់ចាម ៖ មនុស្ស​៤​នាក់​ត្រូវបាន​កម្លាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ សហការ ជាមួយ​កម្លាំង នគរបាល ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន នគរបាល ខេត្ត​កំពង់ចាម ដឹកនាំ​ដោយ តំណាង​អយ្យការ អម​សាលាដំបូង​ខេត្ត​ឆ្មក់​បង្ក្រាប​ឃាត់ខ្លួន​បាន នៅ​រសៀល ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៤ ស្ថិតនៅ ភូមិ​អូ​ឡេង ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ទរ ខេត្ត​កំពង់ចាម​។​

​មន្ត្រី​នគរបាល​ស្រុក​ស្រី​ស​ន្ទ​រ​បានឲ្យដឹងថា ប្រតិបត្តិការ​ខាងលើនេះ​បាន​ធ្វើឡើង ក្រោយពី​ទទួល​ព័ត៌មាន​ជំនាញ​ថា ទីតាំង​ខាងលើ ជា​កន្លែង​បើក លេខ កន្ទុយលេខ ជា​យូរណាស់​មកហើយ និង​ធំ​ទៀតផង ។​

​មន្ត្រីនគរបាល រូបនេះ​បាន​បន្តទៀតថា ក្រោយ​ទទួលបាន​ព័ត៌មាន និង​មាន​ការស៊ើបអង្កេត តាម​ជំនាញ​នោះ កម្លាំង​នគរបាល មូលដ្ឋាន ស្រុក​ស្រី​សន្ធរ និង​មាន​ការដឹកនាំ បញ្ជា​ផ្ទាល់​តាម ផ្លូវច្បាប់ ដោយ​ព្រះរាជអាជ្ញារង លោក ជៀ​វ ចាន់​ដា​រ៉ា នៅវេលា​ម៉ោង ៤៖៣៥​នាទី រសៀល​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៤ បាន​ចុះ​ទៅ​ឡោម​ព័ទ្ធ ហើយ​ឈាន​ទៅដល់ ការឃាត់ខ្លួន មនុស្ស​ចំនួន​៤​នាក់ ដែល​ជា​មេ​កន្ទុយលេខ និង​ជា​ម្ចាស់​ទីតាំង ។​
​បើ​តាម​មន្ត្រី​នគរបាល ក្រៅពី​ការឃាត់ខ្លួន មនុស្ស​ទាំង​៤​នាក់ កម្លាំង​សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង មួយចំនួន រួមមាន សៀវភៅ​កត់​ឆ្នោត ចំនួន​៩ ក្បាល និង​លុយ​ខ្មែរ ចំនួន​៣០​ម៉ឺន​រៀល ម៉ាស៊ីន គិត​លេខ ចំនួន​១​គ្រឿង និង​ទូរស័ព្ទដៃ ចំនួន ៣​គ្រឿង​ផង​ដែរ​។​

​មន្ត្រី​នគរបាល​ដដែល បានបញ្ជាក់​ថា មនុស្ស​ទាំង​៤​នាក់ រួមមាន ទី​១ ឈ្មោះ ស៊ឹង ស៊ីណា ភេទ​ស្រី អាយុ ៤៣​ឆ្នាំ ទី​២ ឈ្មោះ កាក សុខា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ទី​៣​ឈ្មោះ គៀ​វ ណា​រ៉ា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ និង​ទី​៤ ឈ្មោះ ទេព ម៉េង​យ៉ូ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ដែល​អ្នក​ទាំងអស់​នេះ រស់នៅ ភូមិ​អូ​ឡេង ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ។​
​បច្ចុប្បន្ន​ជន​សង្សយ​ខាងលើរ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន ន ប ខេត្ត​ដើម្បី​បន្ត​និតិ​វ​ធី​។​
photo 1

photo 2

photo 3