តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ប្រជុំ​បូកសរុប​លទ្ធផល ប្រចាំឆ្នាំ​២០១៣ លើក​ទិសដៅ​ឆ្នាំ ២០១៤

0

​កំពង់ធំ ៖ នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ប្រជុំ​បូកសរុប​លទ្ធផល​ការងារ ដែល​បាន អនុវត្តន៍ កន្លងមក និង​លើ​ទិសដៅ អនុវត្ត​បន្ត​ឆ្នាំ ២០១៤ ក្រោម​ការចូលរួម ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជា ម៉ន មេបញ្ជាការ​យោធភូមិភាគ​ទី​៤ ជា​អធិបតី​ដ៍​ខ្ពង់ខ្ពស់ ។​ ​

ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក កំពង់ធំ ជួសមុខ​ឲ្យ​ថ្នាក់ដឹកនាំ​ឲ្យ តំបន់សឹក ដោយ​តំបន់សឹក​មានការ​ឯកភាព ពី​ឯកឧត្តម មេបញ្ជាការ​យោធភូមិភាគ​ទី​៤ និង​បាន​ឆ្លងកាត់​ការអនុវត្ត​ការងារ​ឆ្នាំកន្លងមក ដោយ​បើក​សិក្ខាសាលា ប្រជុំ​បូកសរុប​លទ្ធផល​ឆ្នាំ​ចាស់ ព្រមទាំង​បាន​វាយ តំលៃ​នូវ​ចំណុចខ្លាំង និង​ចំនុចខ្សោយ ដកស្រង់​នូវ​បទពិសោធន៍​ល្អៗ ដាក់ចេញ​នូវ​ទិ​ដៅ​ការងារ​សម្រាប់​ឆ្នាំ ថ្មី​បន្ត មិនតែប៉ុណ្ណោះ អង្គភាព​តំបន់សឹក បានធ្វើ​កិច្ចការងារ​ជំនាញ​ក្នុង​កងទ័ព និង​ការងារ​សង្គម និង​ចូលរួម ការពារ​ប្រមុខ​រាជរដ្ឋាភិបាល មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​អញ្ជើញ​ចុះជួយ​ការលំបាក​របស់​ប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ធំ ។

ជាពិសេស អង្គភាព​តំបន់សឹក​បាន​ជួយ​ដល់​ពលទាហាន ពិការ និង​កងយោធពល​ដែល​ចូលនិវត្តន៍ ដោយ​យកចិត្ត ទុកដាក់ ដោយមាន​ការជួយឧបត្ថម្ភ ទាំង​កំលាំងចិត្ត​និង​កំលាំងកាយ និង​ឧបត្ថម្ភ​ទាំង​ថវិការ ដោយ​ឯកឧត្តម អ៊ុត សំអន​អភិបាលខេត្ត​កំពង់ធំ និង​មន្ទីរ​ស្ថាន​មួយចំនួន​ផងដែរ​។​

​នៃ​ឳ​កាស​នោះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជា ម៉ន មេបញ្ជាការ​ង កងទ័ពជើងគោក បាន​មានប្រសាសន៍ កោតសរសើរ ចំពោះ​ស្នាដៃ​ធំៗ​ជាច្រើន ដែល​តំបន់សឹករង​កំពង់ធំ បាន​អនុវត្តន៍​កន្លងមក ទាំង​ការហ្វឹកហាត់ អប់រំ​ទាំង​កាយវិការ និង​ចិត្តសាស្ត្រ ក្នុងការ​បំប៉ន​ជំនាញ​ដល់​កងយោធពល ជាពិសេស​តំបន់សឹក​បាន​ដើរ តួនាទី​សំខាន់​ដែល​គួរ​ឲ្យ​មានការ លើកទឹកចិត្ត និង​កោរ​សរសើរ ចំពោះ​សកម្មភាព​មនុស្សធម៌ និង​ចុះជួយ ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក ដោយមាន​ការសហការ​ជាមួយ​អាជ្ញាធរខេត្ត និង​បាន​ផ្តាំផ្ញើរ​ឲ្យ​ពលទាហាន​ទាំងអស់ គោរព​នូវ​វិន័យ និង​សេចក្តី ថ្លៃថ្នូរ​ជា​កងកម្លាំង កុំ​ជឿ​លើ​ពាក្យ​ញ៉ុះ​ញ៉​ង ប្តេជ្ញាចិត្ត​ការងារ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​ ​

ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ កោរ​សរសើរ និង​វាយ​តំលៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់ តំបន់សឹករង​កំពង់​ធំ ក្នុង​កិច្ចសហប្រតិបត្តិការ ជាមួយនិង​សមត្ថកិច្ច​ជំនាញ​ផ្សេងៗ ដើម្បី​ទប់ស្កាត់ ការ​រាល ដាល​នូវ​បទល្មើស​ផ្សេងៗ ជាពិសេស ការចូលរួម​អនុវត្ត​នូវ​គោលនយោបាយ ភូមិ ឃុំ មាន​សុ​វត្តិភាព​ទាំង​៩ ចំនុច រហូត​បានធ្វើ​ឲ្យ ខេត្តកំពង់ធំ ទទួលបាន​នូវ​លទ្ធផល​ល្អ គួរ​ឲ្យ​កត់សម្គាល់​។​ ​

ដោយ ប៊ុន រដ្ឋាImage1 Image2 Image3 Image4 Image5 Image6 Image7 Image8 Image9