កក្រើកហើយឆ្នាំនេះព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវលើកទី២ ឆ្នាំ២០២៣នេះ មានក្រុមចំនួន១២ បានដាក់ពាក្យចូលរួមប្រកួតប្រជែង

0

តាកែវ៖ នៅព្រឹកថ្ងៃទី ២ ខែមិនា ឆ្នាំ២០២៣នេះ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំសន្និសីទសារព័ត៍មាន ស្តីពីការបែងចែកពូលនៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ លើកទី២ ដែលនឹងត្រូវរៀបចំចាប់ផ្ដើមការប្រកួតនៅថ្ងៃទី ០៤ ខែមិនា ដល់ថ្ងៃទី ១១ ខែមិនា ឆ្នាំ២០២៣ខាងមុខនេះហើយ ដោយគូរបើកឆាកក្នុងថ្ងៃបើកការប្រកួតបន្ទាប់ពីចាប់ឆ្នោតរួច គឺក្រុមកីឡាបាល់ទះអធិការដ្ឋាននគរបាលស្រុកបូរីជលសារ ប្រកួតជាមួយនិង ក្រុមកីឡាបាល់ទះធនាគារហត្ថាកសិករខេត្តតាកែវ ។
ថ្លែងទៅកាន់គ្រូបង្វឹកនឹងតំណាងប្រតិភូរដឹកនាំក្រុមកីឡាបាល់ទះនិមួយៗនៅក្នុងសន្និសីទសារព័ត៍មាននេះដែរ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍រៀបចំព្រឹត្តិការប្រកួតកីឡាបាល់ទះ បានលើកឡើងថា ស្របពេលដែលវិស័យកីឡានៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើន ក៏ដូចជាការត្រៀមរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅក្នុងឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានរៀបចំការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ជ័យលាភីមួយ ក្នុងន័យជំរុញដល់វិស័យកីឡានៅក្នុងប្រទេស ក៏ដូចជានៅតាមបណ្តាខេត្តអោយកាន់តែមានការផុលផុសដល់ស្មារតីយុវជនជំនាន់ក្រោយ រួមគ្នាលេងកីឡាដើម្បីសុខភាពមិត្តភាព និងការសាម្គីភាព និងជៀសឆ្ងាយពីគ្រឿងញៀន ។
លោកបន្តថា ការរៀបចំការប្រកួតកីឡាបាល់ទះនៅក្នុងរដូលកាលទី២នេះដែរ គឺយើងបានត្រៀមរៀបចំការប្រកួតដែលមានលក្ខណៈសមស្របទៅតាមបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទះ និងមានការចូលរួមកាត់សេចក្តីដោយលោកអាជ្ញាកណ្តាលជាផ្លូវការក្នុងច្បាប់ល្បែងកីឡាមួយនេះផងដែរ ហើយចំពោះប្រាក់រង្វាន់ជ័យលាភីក្នុងការប្រកួតសម្រាប់លើកទឹកចិត្តកីឡាករ ដែលចូលមកធ្វើការប្រកួតប្រជែង ដោយរង្វាន់ជ័យលីភីលេខ ១ ទទួលបានពានរង្វាន់មួយនិងមេដៃមាស រួមជាមួយប្រាក់រង្វាន់ ចំនួន ៤លានរៀន ចំណាក់ថ្នាក់លេខ ២ ទទួលបានមេដៃប្រាក់ រួមជាមួយនិងថវិការចំនួន ២,៥លានរៀល ចំណាក់ថ្នាក់លេខ ៣ ទទួលបានមេដៃសំរិទ្ធ រួមជាមួយថវិការចំនួន ១,៥លានរៀល និងចំណាក់ថ្នាក់លេខ ៤ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រោយការចាប់ឆ្នោតបែងចែកក្រុមកីឡាបាល់ទះទាំង ១២ក្រុម ទៅតាមពូលចំនួន ៤ មាន A.B.C.D ក្នុងនោះរួមមាន៖ ពូល A ពូល B
1- ធនាគារហត្ថាកសិករ 1- អធិការស្រុកអង្គរបូរី
2- អធិការស្រុកបូរីជលសារ 2- អធិការស្រុកបាទី
3- អធិការក្រុងដូនកែវ 3- ខេមប្រីដមេឌៀ  ពូល C ពូល D
1- សសយក តាកែវ 1- អធិការស្រុកព្រៃកប្បាស
2- យុវជនវត្តក្រាំងធំ 2- ធនាគារ ABA 3- សាលាក្រុងដូនកែវ 3- វិទ្យាល័យព្រៃទប់ ៕