អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានចុះជួបសួរសុខទុក្ខនិងសំណេះ សំណាលជាមួយអតីតនិវត្តជននៅ សាខាពន្ធដារ ខេត្តកំពង់ឆ្នាំង

0

កំពង់ឆ្នាំង ពិធីជួបសំណេះសំណាលជាមួយនិវត្តជន នៃសាខាពន្ធដារខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០២៣ ឯកឧត្តម រ័ត្ន មុនី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានស្នើដល់ប្រធានសាខាពន្ធដារ ខេត្តកំពង់ឆ្នាំង

ឲ្យបង្កើត គ្រុបតេលេក្រាម រួម មួយដើម្បីទំនាក់ទំនង និងដឹង សុខទុក្ខគ្នា រវាងអ្នកចូលនិវត្តន៍ និងអ្នកដែលកំពុងធ្វើការ សម្រាប់ជួយគ្នាទៅវិញទៅមក គ្រាដែលមានទុក្ខធុរៈ។

ឯកឧត្តម បានបន្តថា ថ្វីបើបងប្អូនដែលជាអតីតមន្ត្រីសាខាពន្ធដារបានចូលនិវត្តន៍
ក៏ពិតមែន ក៏ប៉ុន្តែថ្នាក់ដឹកនាំសាខាពន្ឋដា អ្នកដែលនៅបម្រើការងារបច្ចុប្បន្ន ក៏
ដូចជាលោកអគ្គនាយកដ្ឋានពន្ធដារ នៅតែនឹករលឹកនិងមិនទុកចោលបងប្អូននោះទេ ការបង្កើតឲ្យមានតេឡេក្រាម រួមនេះគឺចង់ដឹងពីសុខទុក្ខគ្នានៅពេលដែលបងប្អូនមានទុក្ខរៈ ជួបការលំបាក នឹងចូលក្នុងលេខក្រាមដើម្បីសំណូមពរ ។

ជាក់ស្តែងអតីតមន្ត្រីពន្ធដារមួយរូប ដែលចូលនិវត្ត មានទីលំនៅខេត្តជាប់ព្រំប្រទល់ប្រទេសថៃ មានជំងឺជាទម្ងន់ ហើយក៏បានឡើងសំណូមពរតាមតេឡេក្រាមក្នុងគ្រុបប្រចាំខេត្ត និងបានដឹងដំណឹងដល់មន្ត្រីពន្ធដារ ទូទាំងប្រទេស ហើយក៏បានរ៉ៃលុយគ្នាម្នាក់បន្តិចបន្តួច រហូតដល់បានចំនួន៣០ លានរៀលប្រគល់ឱ្យ ទើបគ្រួសារគាត់មានលទ្ឋភាព យកអតីត
មន្ត្រីពន្ធដាររូបនោះ ទៅព្យាបាលនៅប្រទេសថៃ បានជាសះស្បើយ នេះជាគុណប្រយោជន៍នៃការបង្កើតឲ្យមានគ្រប់តេឡេក្រាមរួម។

ឯកឧត្តមអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានបន្តថាបច្ចុប្បន្នប្រទេសជាតិបានរីកចម្រើនគ្រប់ទីកន្លែង ធ្វើឲ្យអន្តរ
ជាតិទទួលស្គាល់ថា ប្រទេសកម្ពុជាក្រោយពីសង្គ្រាមមានការអភិវឌ្ឍ៍ខ្ពស់ លើសពីនេះទៀតគ្រាដែលប្រទេសជាតិជួបបញ្ហាកូវីដ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានស្វះស្វែងរក វ៉ាក់សាំង ការពារជម្ងឺ កូវីត មកចាក់ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស រហូតដល់គ្រប់គ្រងសភាព
ការណ៍បាន។

នៅក្នុងឱកាសនេះផងដែរ ក្នុងនាមអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តមបាន
នាំយកថវិការបស់សមាគមមកចែកជូនបងប្អូននិវត្តន៍ជន ក្នុងម្នាក់ៗចំនួន៧០ម៉ឺនរៀល សម្រាប់និវត្តន៍ជនជាស្ត្រីក៏ដូចជាមន្ត្រីពន្ធដារដែលកំពុងបម្រើការងារជាស្ត្រីទទួលបានប្រាក់ឧបត្ថម្ភម្នាក់ៗ២០ម៉ឺនរៀល សម្រាប់ថ្ងៃសិទ្ធិនារី ៨ មីនា។

ដោយឡែកបងប្អូននិវត្តន៍ជនមានអាយុចាប់ពី ៧០ ឆ្នាំឡើងទទួលបានប្រាក់
ឧបត្ថម្ភចំនួន ១០០ដុល្លារបន្ថែមទៀត។

ក្នុងឱកាសនោះលោក សុខ សាគន្ឋ
អតីតអនុប្រធានសាខា ខេត្តកំពង់ឆ្នាំងជំនួសមុខឱ្យមន្ត្រី ពន្ឋដាចូលនិវត្តន៍ ទាំងអស់សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមអគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លោកប្រធានធានសាខាពន្ឋដា ដែលបានធ្វើពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខដល់មន្ត្រីពន្ធដារចាស់ៗចូល
និវត្តន៍ទាំងអស់ និងសូមសុំណូមពរ
ស្នើសុំ ឲ្យប្រពៃណីសាកសួរសុខទុក្ខ
នេះកើតមានជារៀងរាល់ឆ្នាំ៕
សុខ គឹមសៀន