ម៉ូតូ TTX បុក​គ្នា​ជាមួយ​ម៉ូតូ FTR ក្នុង​ទិសដៅ​បញ្ច្រាស​គ្នាបណ្តាល​ឲ្យ​យុវជន​ពីរ​នាក់​រងរបួស​ធ្ងន់​ស្រាល​

0

​ភ្នំពេញ​: ម៉ូតូ​ពី​រគ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​យុវជន​ម្នាក់​រងរបួស​ធ្ងន់​បាក់ឆ្អឹង​ដក​កាំបិត​ខាងឆ្វេង និង​ម្នាក់​ទៀត​រងរបួស​ស្រាល​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​ជាង​១០​យប់ ថ្ងៃទី ០១ ខែតុលា​ឆ្នាំ​២០១៤ តាម​ផ្លូវ​លេខ​១៤៣​កែង​ផ្លូវ​លេខ​៣៣០ ខាងមុខ​ផ្ទះ​លក់​គ្រឿង​សង្ហា​រឹម​ខាំ​ប៊ុន​ម៉េង ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​។​

​ប្រភព​ពត៌មាន​នៅ​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​បើក​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា TTX ពាក់​ស្លាក​លេខ​ភ្នំពេញ 1BN.0168 បើក​តាម​ផ្លូវ​លេខ​១៤៣ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ចំណែក​ភាគី​ម្ខាង​ទៀត​បើក​ម៉ូតូ​ម៉ាក​ហុងដា FTR ពណ៌​ទឹកក្រូច​អត់​មាន​ស្លាក​លេខ​បើក​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​ខណៈ​មកដល់​ចំណុច​កើតហេតុ​ម៉ូតូ​ទ់ង​ពីរ​គ្រោះ​បាន​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​យុវជន​បើក​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា TTX រងរបួស​បាក់​ឆ្អឹងដងកាំបិត​ខាងឆ្វេង​ចំណែក​ភាគី​ម្ខាង​ទៀត​រងរបួស​ស្រាល​។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ដែល​រថយន្ត​បួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចរាចរ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​រងចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​៕​

1

2

3