កំពុង​ប្រើប្រាស់​ថ្នាំញៀន​ត្រូវ​នគរបាល​ស្រុក​កំពង់ត្រឡាច​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី​ច្បាប់​ចំនួន​៣​នាក់​

0

​កំពង់ឆ្នាំង​៖​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​ធ្វើ​ការចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រើប្រាស់​ថ្នាំញៀន ចំនួន​៣​នាក់ នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី ០១ ខែតុលា ឆ្នាំ​២០១៤ នៅក្នុង​សាលា​បុណ្យ មួយ កន្លែង​ស្ថិត​ក្នុងភូមិ​សូវ​ង្ស ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខណៈដែល​ជន​ទាំង​៣​នាក់​នេះ​កំពុង ប្រើប្រាស់ ថ្នាំញៀន ក្នុង​សាលា​បុណ្យ​ភូមិ​នោះ ។​
​ ​លោក ហ៊ុន វាសនា អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​បានអោយដឹង​ថា​៖ ដោយមាន​សេចក្តី រាយ​ការ​ណ៏ ពី​ប្រជាពលរដ្ឋ​ល្អ​ថា​មាន​ក្មេង​កំពុង​ប្រើប្រាស​ថ្នាំញៀន​ក្នុង សាលា​បុណ្យ​ខាងលើនេះ​លោក​​ក៏បាន ចាត់​អោយ​មន្ត្រី​របស់លោក​មាន​គ្នា​៥​នាក់​ចុះទៅពិនិត្យ​នៅ​សាលា​បុណ្យ​ក្នុងភូមិ​ខាងលើនេះ ហើយ បាន​ប្រទះឃើញ​ពួកគេ​ទាំង​៣​នាក់​កំពុង​ប្រើប្រាស់​ថ្នាំញៀន ទើប​ចាប់បាន​ទាំង​៣​នាក់​តែម្តង ។​44
​ ​លោក​បាន​បន្តថា​៖​យុវជន​សង្ស័យ​ទាំង​៣​នាក់​នេះ ១.​ឈ្មោះ សុខ កុសល ហៅ​ក្លូ អាយុ​២១​ឆ្នាំ​
២,​ឈ្មោះ អេង ម៉ាប់ អាយុ​២៥​ឆ្នាំ ទាំង​២​នាក់ មាន​ទីលំនៅ​ភូមិ​សែ​ប ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច និង​៣​ឈ្មោះ យ៉​ក ឡា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​សូវ​ង្ស ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ។​​ ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ខាងលើ​បាន​សារភាពថាៈ ពួកគេ​បាន​ប្រមូល​លុយ​គ្នា​ទិញ​ថ្នាំ ញៀន​ម៉ា​ទឹកកក​បាន​មួយកញ្ចប់​តូច ពី​អ្នកលក់​ម្នាក់​ក្នុងតម្លៃ​១០​ដុល្លា ហើយ​បាន​យកមកប្រើ​ប្រាស់​ក្នុង​សា​​លា​បុណ្យ​ខាងលើនេះ តែ​ពេល​កំពុងតែ​ប្រើប្រាស់ ក៏​ស្រាប់តែ​ត្រូវ​នគរបាល​ចាប់ខ្លួន​តែម្តង ។55
​ ​ជនសង្ស័យ​ទាំង​៣​នាក់ រួមជាមួយ​វត្ថុតាង ប្រដាប់​ប្រើប្រាស់​ថ្នាំញៀន ថ្នាំញៀន​មួយកញ្ចប់ និង​ម៉ូតូ ជាម​ធ្យោ​បានធ្វើ​ដំណើរ​ចំនួន​៣​គ្រឿង ត្រូវបាន​នគរបាល​ស្រុក​កំពង់ត្រឡាច កសាង​សំណុំរឿង​បញ្ជូន មក​ស្នងការដ្ឋាន​នគ​របាល​ខេត្ត ដើម្បី​បញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី ៕11