ពិធី​តែងតាំង​ប្រធាន​គណៈបក្ស​ស្រុក​ប្រាសាទ​សំបូរ

0

​កំពង់ធំ ៖ នៅក្នុង​សាលា​ប្រជុំ គណៈបក្ស​ប្រជាជន​កម្ពុជា ស្រុក​ប្រាសាទ​សំបូរ មាន​ពិធី​តែងតាំង និង​ផ្លាស់ ប្តូរ​តួរ​នាទី​មួយចំនួន របស់​គណៈបក្ស​ប្រជាជន​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម ផាន់ សុ​ផេង ទីប្រឹក្សា ឯកឧត្តម ងួន ញ៉ិល អនុប្រធាន​ទី​១ នៃ​រដ្ឋ​សភាព និង​ជា​អនុប្រធាន ក្រុមការងារ​ចុះជួយ​ស្រុក​ស្ទោង ស្រុក សណ្តាន់ និង​ស្រុក​ប្រាសាទ​សំបូរ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​គណៈ​ជាច្រើន​នាក់​ចួ​ល​រួម នៅ​ព្រឹក​ថ្ងៃទី ១ ខែ មិនា ឆ្នាំ ២០១៤ ។​ ​

ស្រុក​ប្រាសាទ​សំបូរ កាលដើមឡើយ លោក ម៉ា ហ៊ុន ជា​ប្រធាន​គណៈបក្ស​សម្រាប់​បំរើ​សច​ក្តី​ត្រូវការ​របស់ បងប្អូន​ប្រជាពលរដ្ឋ ខណៈ​ពេលនេះ​ត្រូវបាន​ផ្លាស់ប្តូរ ឲ្យ​ទៅ​បំរើការ​ងារ​នៅ​ខេត្ត​វិញ​ម្តង ទើបត្រូវ​បាន​ជ្រើស តាំង លោក ខៀវ ប៉ាង ជា​អភិបាលស្រុក​ប្រាសាទ​សំបូរ និង​ជា​ប្រធាន គណៈបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ដឹកនាំ​នាវា​សន្តិភាព​នេះ ឲ្យ​ឈាន​រក​ភាព​រីកចម្រើន នៅក្នុង​ដែនដី នៃ​ស្រុក​ប្រាសាទ​សំបូរ​នេះ ក៏ដូចជា​ការ​ស្ម័គ្រ ចិត្ត​ឥតមាន​ការ​ប្រកែក ក្នុងការ​ព្វ​កិច្ច​ចូលខ្លួន​បំរើ​ប្រជាពលរដ្ឋ បំរើ​ជាតិ​សាសនា រាជរដ្ឋាភិបាល​ស្របច្បាប់​ព្រះមហាក្សត្រ ។​ ​

លោក ខៀវ ប៉ាង បាន​ប្តេជ្ញាចិត្ត និង​ខិតខំ​រក​ដំណោះស្រាយ ដោយ​សមស្រប មាន​ភាព​ស​ច្ចះ​ធម៌ យុត្តិធម៌​ស្មោះត្រង់​មិន​លំអៀង តាម​ការស្នើរ​សុំ​របស់​ប្រជា​ពល រដ្ឋ និង​ព្យាយាម​គៀងគរ រក​អ្នកវិនិយោគទុន មក អភិវឌ្ឍន៍ ក្នុង​មូលដ្ឋាន ឲ្យ​មាន​ភាព​រីកចម្រើន នៅក្នុង​មូលដ្ឋាន ។​ ​

ឯកឧត្តម ផាន់ សុ​ផេង អនុប្រធាន​ចុះជួយ​ស្រុក​ប្រាសាទ​សំបូរ បាន​មានមតិ​ផ្តាំផ្ញើរ ដល់​លោក ខៀវ ប៉ាង ប្រធាន​គណៈ​ប្រជាជន​កម្ពុជា ស្រុក​ប្រាសាទ​សំបូរ ឲ្យ​មានការ​យកចិត្តទុកដាក់ ចំពោះ​ផលប្រយោជន៍​របស់ ប្រជាពលរដ្ឋ ជា​រឿង​សំខាន់ ដើម្បី​ឲ្យ​មានការ​ជឿជាក់ និង​មាន​ទំនុកចិត្ត​ចំពោះ​គណៈបក្ស​ប្រជាជន​កម្ពុជា និង​ចុះជួយ​រាល់ ប្រជាពលរដ្ឋ​មានទុក្ខ​លំបាក ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច ក្នុងការ​បង្ក្រាប​

បទល្មើស ផ្សេងៗ​នៅក្នុង​មូលដ្ឋាន ត្រូវ​អនុវត្តន៍ នូវ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុ​វត្តិភាព​ទាំង​៩​ចំនុច ព្រោះ​ក្នុងនាម យើង​ជា​ថ្នាក់ដឹកនាំ ប្រៀបដូចជា​ឳ​ពុក ម្តាយ និង​ជា​អាណា​ព្យាបា​យ ជាទី​ពឹងពាក់​របស់​ប្រជា​ជល​រដ្ឋ ដឹកនាំ​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​ទប់ស្កាត់ រាល់​បទល្មើស​ផ្សេងៗ ដើម្បី​ឲ្យ​មាន​សុ​វត្តិភាព​នៅក្នុង​ភូមិ ឃុំ ។​ ​20140301_093601 20140301_093631 20140301_093728