អ្នកបើកបរងក់ងុយ១ភាំង រថយន្តធំរឺចង្កូតបុករះសំយាបផ្ទះ២ផ្ទះនៅឃុំបន្ទាយនាងស្រុកមង្គលបូរី :របួសមនុស្សម្នាក់និងខូចខាតទ្រព្យមួយចំនួន

0

បន្ទាយមានជ័យ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្ករដោយខ្លួនឯងដោយរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ានដាយ ពណ៌ទឹកប្រាក់ប្រភេទដឹកទំនិញធុនធំ ផលិតឆ្នាំ២០០២ ពាក់ផ្លាកលេខភ្នំពេញ3C-9244និងសឺម៉ីរ៉ម៉កពាក់ផ្លាក់លេខព្រះសីហនុ4A-1493 នាថ្ងៃទី២៣ខែមេសាឆ្នាំ២០២៣ វេលាម៉ោង៥ និង២០នាទី ល្ងាចនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងត្បូងផ្សារបន្ទាយនាង ក្នុងភូមិ/ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

លោកវរសេនីយ៍ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីអោយដឹងថា: រថយន្តធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនលឿន ។
លុះមកដល់ចំណុចកើតហេតុខាងលើអ្នកបើកបរបានងក់ងុយមួយមួយភាំងបានរ៉េចង្កួតមកខាងស្តាំបណ្តាលឲ្យបុករះសំយ៉ាបផ្ទះមុខនិងរបងផ្ទះពលរដ្ឋបង្កគ្រោះថ្នាក់ ហើយទៅមុខលែងរួច។គ្រោះថ្នាក់នេះបង្កការខូចខាតគឺ ១-ឈ្មោះសុខ ផល ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃខេត្តកំពង់ចាម ជាអ្នកបើកបររថយន្ត រងរបួសស្រាល។
ឯផ្នែកសម្ភារ: : រថយន្តខូចខាតធ្ងន់មួយគ្រឿង , ស្លាក់យីហោកាត់ដេរ១ផ្ទាំង , របងថ្មមុខផ្ទះ២ប្រលោះប្រហែង៤.៥០ម៉ែត្រ
សំយាបមុខផ្ទះមុខផ្ទះ៦គុណ៥ម៉ែត្រ , ស្លាកយីហោទ្រូម៉ានី១ផ្ទាំងប្រវែង៤គុណ១.៧០ម៉ែត្រ , ការ៉ូឡា២គុណ១១ម៉ែត្រ ,របងដែកមុខផ្ទះ៥គុណ២ម៉ែត្រនិង បែកតាយោទឹកស្អាត។

ការខូចខាតសម្ភារ:ខាងលើ ផ្ទះពីរម្ចាស់នោះ : ១-ឈ្មោះថៃ ជួយ ភេទប្រុស អាយុ៤០ឆ្នាំនៅភូមិបន្ទាយនាង ។ទី២-ឈ្មោះហួន ធឿង ភេទប្រុសអាយុ៧៤ឆ្នាំនៅភូមិបន្ទាយនាង។
លោកស៊ិន ណារ៉ាក់ បានបន្តថា : មូលហេតុ នៃគ្រោះថ្នាក់នោះមកពីអ្នកបើកបររថយន្តក្នុងល្បឿនលឿនទីប្រជុំជន ។

ចំពោះ សំណងខូចខាតផ្ទះនិងទ្រព្យសម្បត្តិនៃម្ចាស់ទាំងពីរផ្ទះ គឺភាគីបង្កនិងភាគីរងគ្រោះបានទាក់ទងគ្នាដើម្បីសង ទូទាត់៕ដោយ៖ ឃិន គន្ធា