ឯកឧត្ដម ឈើយ ចាន់ណា: កីឡាបាននាំមកនូវសុខភាព ភាតរភាព មិត្តភាព សាមគ្គីភាពនិងភាពឆ្លាតវាងវៃ ជៀសឆ្ងាយពីអបាយមុខនិងគ្រឿងញៀន

0

បន្ទាយមានជ័យ៖. ការប្រកួតកីឡាបាល់ទាត់U18 ចុះ ជាមិត្តភាពលើកដំបូងរវាងក្រុមសិស្សវិទ្យាល័យស្វាយចេកស្រុកស្វាយចេកខេត្តបន្ទាយមានជ័យនិងក្រុមឡាក់ឃីង(ក្មេងវត្ត)ឃុំជ្រៃស្រុកថ្មគោលខេត្តបាត់ដំបង បានប្រព្រឹត្តទៅនៅទីលានកីឡាបាល់ទាត់វិទ្យាល័យស្វាយចេក កាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០២៣ ។

កម្មវិធីនេះសហការរៀបចំដោយលោកធី ភីលីព(Philip Thy ) ប្រធានមជ្ឈមណ្ឌលកីឡាបាល់ទាត់ស្រុកស្វាយចេកនិងលោកជូ បូរាណ មន្ត្រីទទួលបន្ទុកកីឡានៃការិយាល័យអប់រំយុវជននិងកីឡាស្រុក ។និងអញ្ជើញជាអធិបតីដោយលោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា -ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្វាយចេក លោកលឿង សុភក្តិអភិបាលស្រុក,លោកដានីញ៉ែល ហ្វតធឺ(Daniel Forter )ប្រធានគម្រោងបច្ចេកវិទ្យាក្តីសង្ឃឹមអាស៊ី ,បន្ទាយមានជ័យ លោកវរសេនីយ៍ជ័យ សុកា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ។

លោកធី ភីលីព(Philip Thy ) ប្រធានមជ្ឈមណ្ឌលកីឡាបាល់ទាត់ស្រុកស្វាយចេកប្រាប់កាលពីថ្ងៃទី២៣ខែមេសាថា: បំណងនៃការប្រកួតកីឡាបាល់ទាត់យុវជនសិស្សឆ្កងខេត្តនេះដើម្បីជម្រុញ លើកទឹកចិត្តអោយយុវជននិងកុមារនៅមូលដ្ឋានស្រឡាញ់ចូលចិត្តកីឡា លេងកីឡាបាល់ទាត់ ហើយចៀសឆ្ងាយពីអបាយមុខ ។

ហើយព្រឹត្តិការណ៍នេះដើម្បី :ទី១-ជាការបំផុសកីឡាបាល់ទាត់និងការចាប់ផ្តើមបើកថ្នាល់កីឡាុបាល់ទាត់U12ដល់U18 ចុះ ។ ពិសេសគឺសិស្សនៅស្រុកស្វាយចេក។
និងទី២-ចក្ខុវិស័យជម្រុញការសិក្សាតន្ត្រី ភាសាអង់គ្លេស កុំព្យួទ័រ លេងបាល់ទាត់ដែលមជ្ឈមណ្ឌលកីឡាបាល់ទាត់ស្រុកស្វាយចេកនិងគម្រោងបច្ចេកវិទ្យាក្តីសង្ឃឹមអាស៊ី ប្រចាំបន្ទាយមានជ័យដែលបានបណ្តុះបណ្តាលនិងជួយស្វែងរកអារូបករណ៍ដល់សិស្សឆ្នើមទៅសិក្សានៅបរទេស ។
សូមបញ្ជាក់ថា : ជាលទ្ធផល ការប្រកួតនេះ ក្រុមសិស្សវិទ្យាល័យស្វាយចេកបានឈ្នះដោយពិន្ទុ លើក្រុមឡាក់ឃីង(ក្មេងវត្ត) មកពីស្រុកថ្មគោលខេត្តបាត់ដំបង ។
ក្រុមទាំងពីរទទួលបានពាន (មួយធំ មួយតូច) ។

ឯកឧត្ដម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា-ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្វាយចេកមានប្រសាសន៍ជម្រុញលើកទឹកចិត្តនិងថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី ការិយាល័យអប់រំ យុវជននិងកីឡាស្រុក មជ្ឈមណ្ឌលកីឡាបាល់ទាត់ស្រុកនិងដៃគួអភិវឌ្ឍន៍ដែលបានរៀបចំនិងឧបត្ថម្ភដល់ដំណើរការប្រកួតកីឡាបាល់ទាត់នេះឡើង ចំពេលដាេលប្រទេសយើងបាននឹងកំពុងត្រៀមលក្ខណ:ធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រប្រកួតកីឡាប្រជាជាតិអាស៊ីភាគអគ្នេយ៍(ស៊ីហ្គេម:SEAGAME) និងកីឡាប៉ារ៉ាហ្គេមនាខែសភាដ៏ខ្លីខាងមុខនេះ ។

ឯកឧត្ដម បានបន្ថែមថា ឯកឧត្ដមនិងអាជ្ញាធរមានសមត្ថកិច្ចនឹងត្រៀមលក្ខណ:បង្កលក្ខណ:ងាយស្រួល គាំទ្រនូវគម្រោងកីឡាបាល់ទាត់ដូចខាងលើ ៕ដោយ៖ឃិន គន្ធា