សមត្ថកិច្ចថៃឃាត់ខ្លួនពលករខ្មែរចំនួន ១២៣នាក់ មានបំរុងលួចឆ្លងដែនទៅប្រទេសថៃរកការងារធ្វើនៅក្រោយបុណ្យចូលឆ្នាំ

0

បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន ១២៣នាក់មានប្រុស ស្រី ក្មេងចាស់ ក្នុងនោះមានទាហានថៃ២នាក់ ជាមេខ្យល់ បំរុងលួចឆ្លងដែនទៅប្រទេសថៃ រកការងារធ្វើ ពេលបុណ្យចូលឆ្នាំរួច ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនបាននៅយប់ថ្ងៃ ទី២៥ ខែ មេសា ឆ្នាំ ២០២៣ ក្នុងភូមិសាស្ត្រ ភូមិទី៨ ឃុំមឿងផៃ ស្រុកអារញ្ញរេត ខេត្តស្រះកែវ។

ប្រភពពីអ្នកយកព័ត៍មានថៃប្រាប់ឲ្យដឹងថា លោកឧត្តមសេនីយ៏ទោ Theppitak Nimmit មេបញ្ជាការកងពលធំបានបញ្ជាដល់មន្ត្រីប៉ូលីស ប៉ុស្តិ៍នគរបាលអរិយក្សត្រ នគរបាលទេសចរណ៍ អន្តោប្រវេសន៍ អារញ្ញ និង រដ្ឋបាល ស្រុក អារញ្ញ ខេត្ត ដើម្បី ទប់ស្កាត់ និង តាមដាន រាល់សកម្មភាព ខុសច្បាប់ នៅតាម តំបន់ ព្រំដែន តាម គោល នយោបាយ របស់ មេ បញ្ជាការ គ្រប់ លំដាប់ ថ្នាក់។

ក្រោយពីទទួលបានបទបញ្ជានេះហើយ ក្រុមការងារពិសេស កងវរសេនាធំថ្មើរជើងលេខ១២ អង្គភាពបញ្ជាការដ្ឋានកងពលធំលេខ១៣ ត្រូវមានភាពតឹងរ៉ឹង និងរៀបចំធ្វើការល្បាតតាមព្រំដែន ក្នុងតំបន់ទទួលខុសត្រូវ ខេត្តស្រះកែវ ដើម្បីទប់ស្កាត់ រាល់សកម្មភាពខុសច្បាប់ និងការរត់ពន្ធចូលប្រទេស ពិសេសពលករចំណាកស្រុកពីកម្ពុជា ចូលមកទឹកដីថៃ ពេលកំពុងធ្វើការល្បាតដល់ចំណុច ភូមិទី៨ ឃុំមឿងផៃ ស្រុកអារញ្ញរេត ខេត្តស្រះកែវនោះ កងវរសេនាធំថ្មើរជើងលេខ១២ អង្គភាពបញ្ជាការដ្ឋានកងពលធំលេខ១៣ បានប្រទះឃើញពលករខ្មែរចំនួន ១២៣ នាក់ ក្នុងនោះមានប្រុស៥៩ នាក់ ស្រី ៤៦ នាក់ និងកុមារ ៧ នាក់ ក្រៅពីនោះមានបុរសជនជាតិបង់ក្លាដែសចំនួន ១១ នាក់ និង ចាប់ខ្លួនមេខ្យល់ថៃចំនួន ២ នាក់ ដែលមកពីស្រុកផាន់សឿក និងហ្វាក ក្រោយពីឃាត់ខ្លួនពលករទាំង១២៣នាក់ហើយសមត្ថកិច្ច បាន បញ្ជូន ពលពលករទាំងអស់ទៅ ស្ថាប័ន ពាក់ព័ន្ធ ដើម្បី ចាត់ការ បន្ត តាម និតិវិធីផ្លូវច្បាប់ ។

តាម ការ សាកសួរបស់សមត្ថកិច្ចថៃ ពីពលករចំណាកស្រុកទាំង១២៣រួចមក ទើប ដឹង ថា ជា ពលករ ខ្មែរ ទាំងអស់ក្រោយពីបុណ្យចូលឆ្នាំខ្មែរហើយពួកគេទាំងអស់ ព្យាយាមចូលទៅប្រទេសថៃឲ្យមេខ្យល់ថៃនាំពួកខ្លួនចូលទៅបាងកកទាំងប្រថុយប្រថាន តាមច្រករបៀង ដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ ក្រាន់តែឆ្លងដែនផុតពី
ព្រំដែន ខ្មែរ ថៃ ចូលទឹកដីថៃត្រូវទាហានថៃចាប់ឃាត់ខ្លួនតែម្តង។

បើតាមការអះអាងរបស់ពលករខ្មែរទាំង១២៣នាក់បានឲ្យដឹងថាពេលចូលឆ្នាំហើយពួកខ្លួនទាំងអស់គ្មានការងារធ្វើ ហើយ ក្នុង គ្រួសារ ជួបប្រទះ ការខ្វះខាត ទើប បបួលគ្នា បង្ខំចិត្ត លួច ឆ្លងដែន ខុសច្បាប់ ប្រុងទៅរកការងារធ្វើនៅប្រទេសថៃតាមរយៈមេខ្យល់ថៃឆ្លងដែនខុសច្បាប់ បើ មិន ជោគជ័យ តាម បំណង ប្រឈម នឹង គេ ចាប់បញ្ជូន ត្រឡប់មកវិញ ក៏ដោយ ក៍ នៅតែ ប្រថុយ ក្រែង បាន សុខ ដឹងអី ខកបំណង ដដែល អស់ទាំង ប្រាក់ ខាត ទាំង ពេលវេលា ត្រូវសមត្ថកិច្ចថៃចាប់ដាក់គុកបន្តថែមទៀតផង៕ដោយ៖ ឃិន គន្ធា