ប្រជាពលរដ្ឋ បាននិយាយថា គោយន្ត កន្ត្រៃ ប្រមាណ ជិត ២០០ គ្រឿង កំពុង សម្រុក ដឹកជញ្ជូន ឈើ ចេញពីក្នុង ដែន ជម្រក សត្វព្រៃ ព្រៃឡង់ ចូលមកក្នុង ក្រុមហ៊ុន ស៊ី ង បាយ អូ ថេក ក្នុង ភូមិសាស្ត្រ ឃុំ កំពង់ចាម ស្រុក សំបូរ ខេត្ត ក្រចេះ

0

ប្រជាពលរដ្ឋ បានរាយការណ៍ថា ពួកគាត់បាន ប្រទះ ឃើញ គោយន្ត កន្ត្រៃ ដឹកឈើ ប្រមាណ ជិត ២០០ គ្រឿង បបាននិងកំពុងសម្រុកដឹកឈើចេញពីក្នុង ដែនជម្រកសត្វព្រៃ ព្ព្រៃឡង់ យកមកលក់ឲ្យក្រុមហ៊ុន ស៊ី ង បាយ អូ ថេក ដដែលមានទីតាំងនៅក្នុងភូមិសាស្ត្រ ឃុំ កំពង់ចាម ស្រុក សំបូរ ខេត្ត ក្រចេះ ។

ជាក់ស្តែង នៅថ្ងៃទី២៥មេសា២០២៣ សកម្មភាពកាប់បំផ្លាញ ព្រៃឈើ យ៉ាង រង្គាលនេះ ត្រូវគេដឹងថា បានស្ថិត នៅក្នុងតំបន់ ការពារ ដែន ជម្រក សត្វព្រៃ ព្រៃ ឡង់ ដែលលាតសន្ធឹងដីព្រៃឈើ នៅជាប់នឹងខេត្ត៤ គឺខេត្តក្រចេះ កំពង់ធំ ព្រះវិហារ និងខេត្តស្ទឹងត្រែង។

ដែនជម្រកសត្វព្រៃ ព្រៃឡង់ ត្រូវគេមើលឃើញថា បាននិងកំពុង រង ការគំរាមកំហែង ពី សំណាក់ ក្រុម ឈ្មួញ ទុច្ចរិត ដែលប្រព្រឹត្តបទល្មើស ព្រៃឈើ ដោយ ខុសច្បាប់ ដឹក ជញ្ជូនចូល មកក្នុងក្រុមហ៊ុន ស៊ី ង បាយ អូ ថេក Think-Biotech;Co.ltd ។

ករណី កាប់ បំផ្លាញ ព្រៃឈើ យ៉ាងគំហុក បែបនេះ គេបានដាក់ការសង្ស័យថា អាចនឹងមាន ការឃុបឃិត ជាប្រព័ន្ធ ដែលពាក់ព័ន្ធជា មនមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនស្ថាប័នទៀត បូករួមទាំងមន្ត្រីអាជ្ញាធរមូលដ្ឋានផង ដែល មានតួនាទី ក្នុងការគ្រប់គ្រងដែនជម្រកសត្វព្រៃ ព្រៃឡង់ និងព្រៃការពារដោយរដ្ឋមួយចំនួនទៀត ទើបក្រុមឈ្មួញអាចមានលទ្ធភាព កាប់និងដឹកជញ្ជូនឈើ បានយ៉ាងរលូនបែបនេះ។

ពាក់ព័ន្ធនឹងសកម្មភាពកាប់ និងដឹកជញ្ជូនឈើយ៉ាងរង្គាលនេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ប្រធានគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃ២៥មេសា២០២៣ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យរៀបចំកម្លាំង ប្រដាប់ដោយអាវុធគ្រប់ដៃ ប្រើប្រាស់មធ្យោបាយរថយន្ត ឬ ប្រើប្រាស់រថក្រោះ ដើម្បីចេញប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះតាមគោលការណ៍របស់ រាជរដ្ឋាភិបាល ហើយ ហើយបើមានការរារាំងណាមួយ ឬ មានអ្នកកាងបទល្មើសនេះ ត្រូវចាប់វាយខ្នោះទាំងអស់ បញ្ជូនមកចាត់ការតាមច្បាប់ ឲ្យខាងតែបានដាច់ខាត។