មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយរបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ 

0

កំពង់ឆ្នាំង:នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែមេសាឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយោធិននារីរបស់អង្គភាព សហការជាមួយអាជ្ញាធរស្រុកកំពង់ត្រឡាច កងកម្លាំងទាំង៣ប្រភេទ នាំយកអង្ករចំនួន ២៥០គីឡូក្រាម ស៊ីម៉ង់ត៍ ២០បេ ស័ង្កសី ២៥០សន្លឹក មី១០កេះ ទឹកត្រី១០យួរ ទឹកស៊ីអ៉ីវ១០យួរ ត្រីខ១០យួរ មុង១០ ម៉ាស់១០ប្រអប់ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់បក់រលំផ្ទះអស់ទាំងស្រុងកាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ចំនួន ១០គ្រួសារ ក្នុងស្រុកកំពង់ត្រឡាច ។

ស្ថិតក្នុងឱកាសនេះឯកឧត្តមមេបញ្ជាការបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយ ពីសំណាក់ ឯក
ឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែតមេបញ្ជាការ កងទ័ព
ជើងគោក និងលោកជំទាវ ព្រមទាំងបានបន្តថា ឯកឧត្តម និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ទីណាមានបងប្អូនជួបការលំបាក ឯកឧត្តម និងលោកជំទាវ តែងតែចាត់ចែងក្រុមការងារចុះទៅជួយឧបត្ថម្ភជានិច្ច ។

ក្រុមគ្រួសារប្រជាពលរដ្ឋទាំង១០គ្រួសារបានគោរពថ្លែង
អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមហ៊ុន ម៉ា
ណែត និងលោកជំទាវ ព្រមទាំង ឯកឧត្តម មេបញ្ជាការ
តំបន់ប្រតិបត្តិការសឹករងខេត្ត និងក្រុមការងារដែលបាន
យកចិត្ដទុកដាក់គិតគូរអំពីសុខទុក្ខរបស់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលជួបការលំបាក និងសូមគោរពជូនពរ ឯក
ឧត្តម លោកជំទាវនិងក្រុមការងារសូមមានសុខភាពល្អ ប្រកបបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និង សូមគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី អាណត្តិទី៧និងអាណត្តិបន្តបន្ទាប់ និង គាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី បន្តវេននាពេលអនាគត ៕សុខ គឹមសៀន