video Manchester United ​ត្រៀម​នាំយក Fabio Coentrao (​ហ្វា​ប៊ី​អូ​ ​ខុន​ត្រាវ​) ​ពី​ក្លិប Real Madrid

0

​យោងតាម​សេចក្តីរាយការណ៍​ចំនួន​បាន​លើកឡើងថា​ ​ក្លិប​បិសាច​ក្រហម Manchester United ​កំពុងតែ បង្ហាញ​ពី​ចំណាប់អារម្មណ៍​លើ​ការនាំយក​កីឡាករ Fabio Coentrao (​ហ្វា​ប៊ី​អូ​ ​ខុន​ត្រាវ​) ​ពី​ក្លិប​អធិរាជ​ស Real Madrid នៅ​ខែមករា​ខាងមុខនេះ​ ​
​គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម​លោក Louis van Gaal ​ត្រូវបាន​គេ​និយាយថា​ ​កំពុង​តែមាន​គោលបំណង​ចង់​ពង្រឹង ប្រព័ន្ធ​ការពារ​ឆ្វេង ស្រប​ពេលដែល​កីឡាករ Luke Shaw (​លូក​ ​ស​) ​កំពុង​តែមាន​បញ្ហា​របួស​ ​។​
​ទោះបីជា​យ៉ាងណាក៏ដោយ​ ​យោងតាម​សារព័ត៌មាន The Express ​បាន​ចុះផ្សាយ​ថា​ ​វត្តមាន​របស់​កីឡាករ Falcao និង Angel di Maria នៅ​ទឹកដី Old Trafford ​នឹង​អាច​បញ្ចុះបញ្ចូល Coentrao ​មកកាន់​ក្លិប Manchester United ​បាន​ ៕