ថវិកាបេឡាមរណសង្គ្រោះ៤លានរៀលត្រូវបានប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំជូនក្រុមគ្រួសារសព

0

 កំពង់ធំ៖ អតីតយុទ្ធជនក្រោយពីទទួលមរណៈភាព ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយស្បៀងអាហារ របស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជន អតីតមេបញ្ជាការកងវរសេនាតូច នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ។

លោកវរសេនីយ៍ទោ កែ ម៉ៃ នាយសេនាធិការរង និងជាអនុប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បញ្ជាក់ថា ប្រគល់ថវិកាជូនក្រុមគ្រួសារ លោកអនុសេនីយ៍ឯក ស្វាយ ឃិន អាយុ៧២ឆ្នាំ អតីតមេបញ្ជាការកងវរសេនាតូចលេខ៦ នៃយោធាខេត្តកំពង់ធំ និងជាមេបញ្ជាការយោធាស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងទសវត្សរ៍ឆ្នាំ៨០ ក្នុងសម័យសង្គ្រាម បានបំពេញតួនាទីភារកិច្ច ជូនអង្គភាពបានយ៉ាងល្អប្រសើរ ក្នុងការបម្រើជាតិ មាតុភូមិ នៅភូមិអណ្តាស ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដោយមានអាជ្ញាធរដែនដីចូលរួមផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានកោតសរសើរនូវវីរភាពដ៏អង់អាចក្លាហាន របស់លោកអនុសេនីយ៍ឯក ស្វាយ ឃិន ចូលរួមប្រយុទ្ធជាច្រើនសមរភូមិ ដើម្បីទប់ស្កាត់ការវិលមកវិញនៃរបបប៉ុលពត អៀង សារី ខៀវ សំផន និងបានគោរព វិញ្ញាណក្ខន្ធបួងដល់វិញ្ញាណក្ខន្ធសូមឲ្យទៅកាន់សុគតិភព និងបានប្រគល់ថវិកាបេឡាមរណសង្គ្រោះ៤លានរៀល ដែលជាការផ្តួចផ្តើមឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីយុទ្ធជនកម្ពុជា ប្រគល់ជូនក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក ស្វាយ ឃិន សម្រាប់រៀបចំពិធីបុណ្យសព និងបាននាំយកនូវអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគឧបត្ថម្ភក្នុងពិធីបុណ្យសពផងដែរ។ដោយ ប៊ុន រដ្ឋា