ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរសុខាភិបាលបន្ទាយមានជ័យចុះពិនិត្យ ព្យាបាលនិងផ្តល់វ៉ែនតាជូនបងប្អូនប្រជាជនដោយឥតគិតថ្លៃ

0

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរសុខាភិបាលបន្ទាយមានជ័យចុះពិនិត្យ ព្យាបាលនិងផ្តល់វ៉ែនតាជូនបងប្អូនប្រជាជនដោយឥតគិតថ្លៃ។ កម្មវិធីនោះធ្វើនៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨: ០០ដល់ម៉ោង១៦ : ៣០នៅក្នុងបរិវេណវត្តពោធិវាលថ្មពួក ស្ថិតនៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវេជ្ជបណ្ឌិតឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបាននិយាយថា: កម្មវិធីមនុស្សធម៌ដើម្បីលើកម្ពស់សុខុមាលភាពប្រជាជននេះធ្វើឡើងតាមការណែនាំរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌុតម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចជាលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាននិងលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

លោកបានបន្តថា :កម្មវិធីពិនិត្យ ការពិគ្រោះជំងឺក្រៅ និងព្យាបាលជំងឺមនុស្សរួមមានការពិគ្រោះ និងព្យាបាលជំងឺកុមារ ការពិគ្រោះ និងព្យាបាលសម្ភព និងរោគស្ត្រី ការពិគ្រោះ និងព្យាបាលសុខភាពមាត់ធ្មេញការពិនិត្យ ពិគ្រោះជំងឺភ្នែក និងការផ្តល់វ៉ែនតាចំនួន៥០០ ផ្នែកអេកូសាស្ត្រ ការពិគ្រោះ និងព្យាបាលសុខភាពផ្លូវចិត្ត ផ្នែកមន្ទីរពិសោធន៍ ការវះកាត់តូច..ការបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ(ករណីធ្ងន់) ផ្នែកឱសថផ្តល់ឱសថ៤០មុខ ដែលបានពីមន្ទីរនិងពីសប្បុរសជននៃម្ចាស់ឱសថស្ថាន ឱសថស្ថានរងនានា ការវាស់ចង្វាក់បេះដូងអគ្គីសនីដោយម៉ាស៊ីនECG ជាដើម ។

លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត បានបន្តថា : មានក្រុមវេជ្ជបណ្ឌិត/គ្រូពេទ្យសរុបប្រមាណ៣០០នាក់បានចូលរួមប្រតិបត្តិការនេះ ។ក្នុងនោះមានមកពីផ្នែករដហឋមន្ទីរសុខាភិបាល មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកនិងមកពីផ្នែកឯកជន គឺពីគ្លីនិក(មន្ទីរពហុព្យាបាល)និងបន្ទប់ព្យបាលនានា។
ក្រុមវេជ្ជបណ្ឌិត/គ្រូពេទ្យនួន៥២ នាក់ ឱសថការី ចំនួន ១០នាក់ ទន្តបណ្ឌិត ចំនួន ០៦នាក់ គិលានុបដ្ឋាក ចំនួន ៦០នាក់ មន្ទីរពិសោធន៍ ចំនួន ១០៣ក់ និងផ្នែកជំនួយក្រៅ ។
ក្នុងនោះដែរក៏មានរថយន្តទឹកចល័ត (Mobile Clic) ជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនចិនចំនួន ០២គ្រឿង រថយន្តក៏មានសង្គ្រោះចំនួន ០៤គ្រឿង។

លោក ឈឿន ក្រៃយុង អភិបាលរងខេត្តបន្ទាយមានជ័យថ្លែងអំណរគុណ និងកោតសសើរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរសុខាភិបាលបន្ទាយមានជ័យចុះពិនិត្យ ព្យាបាលនិងផ្តល់វ៉ែនតាជូនបងប្អូនប្រជាជនដោយឥតគិតថ្លៃ។

លោក ឈឿន ក្រៃយុង សំណូមអោយបងប្អូនពលរដ្ឋអញ្ជើញមកពិនិត្យសុខភាព និងទទួលយកថ្នាំទៅតាមវេជ្ជបញ្ជារអោយបានគ្រប់ៗគ្នា ព្រោះថាកម្មវិធីមនុស្សធម៌ដើម្បីលើកម្ពស់សុខុមាលភាពប្រជាជន។ដោយ៖ឃិន គន្ធា