Per Mertesacker បញ្ជាក់ថា Arsenal ​នឹង​ឈ្នះ Chelsea នៅ​ថ្ងៃអាទិត្យ​នេះ​

0

​ខ្សែការពារ​របស់​ក្លិប​កាំភ្លើង​ធំ Arsenal កីឡាករ Per Mertesacker (​ភើ ម៉េ​ត​តេ​សេក​គើ​) បាន​បញ្ជាក់ថា ក្រុម​របស់គេ គឺ​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​សម្រាប់​ការប្រកួត​ជាមួយ​តោ​ខៀវ Chelsea នៅ​យប់​ថ្ងៃអាទិត្យ ។​
​ក្លិប​កាំភ្លើង​ធំ​មិនដែល​ស្គាល់​ពាក្យ​ថា​ឈ្នះ​ឡើយ​សម្រាប់​ការប្រកួត​២​លើកចុងក្រោយ​នៅ​ទឹកដី Stamford Bridge ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ Mertesacker មាន​ទំនុកចិត្ត​យ៉ាង​មុតមាំ​ថា ក្លិប​ដែល​កំពុង​នាំមុខគេ​ក្នុង​តារាង Premier League មួយ​នេះ​នឹង​ពិបាក​ពេល​ប៉ះ Arsenal ។​
​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា Arsenal នៅ​រដូវ​កាល​នេះ​គឺ​លេង​បានល្អ ជាង​រដូវ​កាល​កន្លងមក ហើយ​សម្រាប់​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ​យើង​នឹង​ទទួលបាន​លទ្ធផល​ល្អ ។​
​គួរ​បញ្ជាក់ថា Arsenal បាន​ប្រកួត​ចាញ់ Chelsea យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 6-0 កាលពី​ខែ​មិនា​កន្លងមក ៕
Per-Mertesacker-6