អាជ្ញាធរស្រុកជីក្រែងបន្តចុះចុចក្បាលដីតាមផែនទី និងធ្វើប័ណ្ណជូនប្រជា ពលរដ្ឋអាស្រ័យផលលើដីរដ្ឋនៅតំបន់២ និង តំបន់ ៣ នៃតំបន់ទ្រនាប់បឹងទន្លេសាប

0

ដោយ អ៊ុក ផ្លុង សៀមរាប ÷ អាជ្ញាធរស្រុក ជីក្រែងបានចុះទៅកាត់ ឆ្វៀលព្រំដីតាមផែនទីនិងចុចក្បាលដីតំបន់២ និងតំបន់៣ដើម្បីធ្វើប័ណ្ណសំគាល់ដីជូនប្រជាលពលរដ្ឋអាស្រ័យផលនៅលើដីរដ្ឋបានបន្តចុះនៅថ្ងៃ សុក្រ ១៥រោច ខែពិសាខ ឆ្នាំ ថោះ ព•ស ២៥៦៧ត្រូវ នឹងថ្ងៃ ទី ១៩ខែ ឧសភា ឆ្នាំ ២០២៣សំរាប់អាស្រ័យផលលើដីរដ្ឋនៅតំបន់២ និង តំបន់ ៣ នៃតំបន់ទ្រនាប់បឹង ទន្លេសាបក្នុងភូមិសាស្ដ្រ៣ ឃុំុំ គឺ ឃុំ ល្វែងឫស្សី ឃុំ ស្ពានត្នោត និងឃុំ អន្លង់ សំណរ ក្នុងស្រុកជីក្រែង ខេត្ត សៀមរាប។ កម្លាំងសហការចូលរួមមានសុរិយោដីខេត្តសៀមរាប សុរិយោដីស្រុក ជីក្រែង មន្ត្រីបរិស្ថាន រដ្ឋបាល ជលផល កងរាជអាវុធហត្ថ ទាហ៊ានសឹករងស្រុក ជីក្រែង ក្រុមប្រឹក្សា ឃុំ ទាំង ៣ ឃុំ ប៉ូលិសរដ្ឋបាលទាំង ៣ ឃុំ មេភូមិ អនុភូមិព្រមទាំងប្រជាពលរដ្ឋម្ចាស់ដីមួយចំនួន។ ជាលទ្ធផល
– ឃុំអន្លង់ សំណរបាន ប័ណ្ណជូនប្រជាពលរដ្ឋអោយអាស្រ័យផលនៅលើដីរដ្ឋចំនួន ០៩ ប័ណ្ណ និង ចុចក្បាលដី បានចំនួន ២១ ក្បាលដី ឃុំ ស្ពានត្នោតចុចក្បាលដីបានចំនួន ៤៥ក្បាលដី ឃុំល្វែងឫស្សី ចុចក្បាលដីបានចំនួន១២ ក្បាលដី។ លោក បូ ម៉េងទ្រី អភិបាល ស្រុក ជីក្រែង បានប្រាប់អ្នក សារព័ត៌មានថារដ្ឋបាលស្រុក ជីក្រែង ព្រមទាំង កម្លាំងសហការ នឹងចុះធ្វើកិច្ចការនេះបន្តរៀងរាល់ថ្ងៃរហូតដល់រួច លើកលែង តែថ្ងៃអាទិត្យទេដែលក្រុមការងារឈប់សំរាក។
ទន្ទឹម នឹងនោះដែរ អភិបាលស្រុក ជីក្រែងនៅតែ អំពាវនាវដល់ប្រជាពលរដ្ឋទាំង ៧ ឃុំក្នុងស្រុកជីក្រែង ដែលមានដី ស្រែ នៅតំបន់២ និងតំបន់៣ នៃដីទ្រនាប់ បឹងទន្លេសាបសូមត្រៀមឯកសារមួយចំនួនដូចជា
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត
– ឯកសារបញ្ជាក់ការកាន់កាប់ដីធ្លី(បើមាន)
– លិខិត បញ្ជាក់ អំពីនៅលីវ(បើនៅលីវ)
– លិខិតអាពាហ៍ពិពាហ៍(បើមានគ្រួសារ)
– លិខិត បញ្ជាក់អំពីភាព មេម៉ាយ ឬ ពោះម៉ាយ(បើមេម៉ាយ ឬពោះម៉ាយ)
ប្រសិនបើមេម៉ាយឬពោះម៉ាយ ដោយ ប្តី(ស្លាប់)ឬ ប្រពន្ធ(ស្លាប់) ត្រូវមានសំបុត្រមរណៈ ប្ដី ឬប្រពន្ធពីអាជ្ញាធរ ភូមិ ឃុំ
ប្រសិនបើ ពោះម៉ាយ ឬមេម៉ាយដោយលែងលះ ត្រូវមានលិខិតលែងលះ បញ្ជាក់ពីអាជ្ញាធរភូមិ ឃុំ
ដើម្បីអោយ មន្ត្រីជំនាញងាយស្រួលធ្វើប័ណ្ណសំគាល់ជូនពួកគាត់អាស្រ័យផលលើដីរដ្ឋនៅតំបន់២ និង តំបន់៣ នៃតំបន់ទ្រនាប់បឹងទន្លេសាបបានឆាប់រហ័ស៕