​លោក Louis van Gaal ​ចង់​រៀបចំ​ឲ្យ Manchester United 

0

​ធ្វើការ​ប្រកួត​មិត្តភាព​នៅ​ពាក់កណ្តាល​សប្តាហ៍​
​អ្នកចាត់ការ​ក្លិប​បិសាច​ក្រហម Manchester United ​លោក Louis van Gaal ​បាន​លើកឡើងថា  ​លោក​នឹង​រៀបចំ​ការប្រកួត​មិត្តភាព​មួយ​នៅ​ពាក់កណ្តាល​សប្តាហ៍​ ​
​ជាមួយគ្នា​នោះ​ ​កាលពីដើម​សប្តាហ៍​ ​អ្នក​នាយក​គ្រប់គ្រង​ក្លិប​បិសាច​ក្រហម​លោក រី​ឆាត អា​ណុល (Richard Arnold)  ក៏បាន​និយាយ​ផងដែរ​ថា​ ​ក្លិប​កំពុងតែ​គិតគូរ​ពី​ការរៀបចំ​ការប្រកួត​មិត្តភាព​នៅ​បរទេស​ ​។​

download
Manchester United ​នៅសល់​ការប្រកួត​នៅ​ពាក់កណ្តាល​សប្តាហ៍​តែ​៣​លើក​ទៀត​ប៉ុណ្ណោះ ក្រោយពេល​ក្លិប​បាន​ធ្លាក់​ចេញពី​ពានរង្វាន់ League Cup ​និង​មិនមាន​កៅអី​លេង​នៅ Champions League ​។​
​លោក van Gaal ​ប្រាប់ BBC Sport ​ថា​ ​លោក​ចង់​ឲ្យ Manchester United ​លេង​នៅ​ពាក់កណ្តាល សប្តាហ៍​ជាមួយ​ដៃគូ​ប្រកួត​ដែល​ខ្លាំង​ដើម្បី​មើល​ពី​សមត្ថភាព​និង​រៀបចំ​ក្លិប​របស់​យើង​ឡើងវិញ​ ​។​
​គួរ​បញ្ជាក់ថា​ ​ដោយសារតែ Manchester United ​មិនមាន​កៅអី​លេង​ក្នុង​ពានរង្វាន់​ទ្វីបអឺរ៉ុប​បានធ្វើ​ឲ្យ​ក្លិប​នេះ ខាតបង់​ប្រាក់ចំណូល​ជាង​៤០​លាន​ផោន​ ៕