​លោក​ហ៊ុន​មា​៉​នី​ប្រធាន​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​បាន​ចុះ​សួ​សុខ​ទុក​ដល់​និ​សិ​ត្ស​ត្រៀមប្រឡង​បាក់​ឌុប​លើក​ទី​២

0

​ខេត្តបន្ទាយមានជ័យ​ ​នា​ព្រឹក​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០១៤​នៅ​សាលាបឋមសិក្សា​ហ៊ុនសែន​សូ​ភី លោក​ហ៊ុន​ម៉ា​នី​ប្រធាន​សហភាព​សហ​ពន្ធ​យុវជន​កម្ពុជា​និង​ក្រុមការងារ​បាន​ចុះមក​សួ​សុខទុក្ខ​ដល់​និ​សិ​ត្ស ត្រៀមប្រឡង​បាក់​ឌុប​លើក​ទី​២​មាន​ចំនួន​ជិត​៥០០​នាក់​។​ថ្លែង​ក្នុង​ពិធី​នោះ​លោក​ហ៊ុន​មា​៉​នី​បាន​និយាយថា ការប្រឡង​បាក់​ឌុប​ជាប់​ធ្លាក់​ជា​រឿង​ធម្មតា​តែ​រឿង​សំខាន់​សិស្ស​និ​សិ​ត្ស​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​រៀនសូត្រ​បើ​យើង​មានចំណេះ​ពេញ​នៅក្នុង​ខ្លួន​នោះ​យើង​អាច​ប្រឡង​ជាប់​ដោយ​ងាយ​មិនបាច់ចាំ​ខិតខំ​ស្វែងរក​ទិញ​និង​វិញ្ញាសារ​សំរាប់​យកទៅ​បើកចាក់​ឡើយ​។​image (2)

លោក​បាន​បញ្ជាក់ថា ឆ្នាំមុនៗ​ពេល​ប្ឡ​ងរ​បាក់​ឌុប​ម្តង​គេ​តែងតែ​សង្កេតឃើញ​មាន​សិស្សានុសិស្ស​រត់​ប្រសេចប្រសាច​ស្វែងរក​ទិញ​វិញ្ញាសារ​ប្រឡង​និងរ​ត់ទៅ​ហ្វូ​តូ​វិញ្ញាសារ​ប្រឡង​ពេញ​ទឹក​ពេញ​ដី​ដល់ពេល​ក្រសួង​អប់រំ​គេ​រឹតបន្តឹង​មិន​ឲ្យ​យក​វិ​ញ្ញា​ចូល​ធ្លា​ក់មួយ​ថ្នាក់ៗ​ស្ទើរ​ចង់​អស់​ជាក់ស្តែង​ឆ្នាំនេះ​សិស្ស​ដែល​ប្រឡង​បាក់​ឌុប​ឆ្នាំមាន​ការប្រឡង​ធ្លាក់​សិស្ស​ច្រើន​ទើប​សម្តេច​ហ៊ុនសែន​អនុ​ញ្ញា​ត្តិ​ឲ្យ​ក្រសួង​អប់រំ​ចេញ​វិញ្ញាសារ​លើក​ទី​២​ដល់​សិស្ស​ប្រឡង​ធ្លាក់​អាច​ប្រឡង​លើក​ទី​២​បាន​នា​ថ្ងៃទី​១៣​ខែតុលា​ខាងមុខនេះ​ទៀត​បាន​។​image

លោក​បាន​បញ្ជាក់ថា​ដោយសារតែ​សិស្ស​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​មានការ​ធ្លាក់​ច្រើ​ក​ពេក​ទើប​លោក​ហ៊ុន​ម៉ា​នី បានរៀបចំ​បើក​វគ្គ​សិក្សា​បំប៉ន​ដល់​បែក​ជន​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូម​លើក​ទី​២​ចំនួន​៣​កន្លែង​ដោយ​ឥតគិតថ្លៃ​មុខវិជ្ជា​មានដូចជា​គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ភាសារ​ខ្មែរ​ទីតាំង​ដែល​ត្រូវ​បង្រៀន​នៅ​សាលាបឋមសិក្សា​image (3)

ហ៊ុនសែន​សូ​ភី​នៅ​ក្នុ​​ង​ក្រុង​សិរីសោភ័ណ វិទ្យាល័យ​អរ​ជ្រៅ ក្រុង​ប៉ោយប៉ែត និង​វិទ្យាល័យ​មង្គល​បូរី​ក្នុង​នោះបាន​ប្ត​ល់​សៀវភៅ​សង្ខេប​មេរៀន​ចំនួន​៨០០​ក្បាល​រួមមាន​មុខវិជ្ជា​ត​រូបវិទ្យា​គីមី​និង​ជីវវិទ្យា​ដល់​សិស្ស​ដែល​ត្រៀមប្រឡង​ទៀតផង​លោក​បាន​បញ្ជាក់ថា​សិស្ស​ទាំងអស់​កុំ​ធ្វើការ​ចោទប្រកាន់ថា​ការប្រឡង​ឆ្នាំនេះ​តឹង​ខ្លាំង​ជាង​​ឆ្នាំមុន​ឲ្យ​សោះ​វា​ដូច​តែ​គ្នា​ទេ​បើ​យើង​មិនចេះ​ក៏​មិនអាច​ប្រឡង​ជាប់​បានដែរ ដូច​ពាក្យចាស់​ពោលថា គោ​បាត់​ទើប​ធ្វើ​របង​ពេល​ប្រឡង​ទើប​ខំរៀន​នោះ​វា​មិ​​ន​កើត​ទេ​៕image (1)