Manchester City ត្រៀម​នាំយក Marco Reus (​ម៉ា​កូ រ៉ូ​ស​) ពី Borussia Dortmund

0

​ក្លិប​មេឃ​ខៀវ Manchester City កំពុងតែ​ត្រៀម​ដាក់សំណើរ​នាំយក​កីឡាករ Marco Reus (​ម៉ា​កូ រ៉ូ​ស​) ពី​ក្លិប Borussia Dortmund ។​
​យោងតាម​គេហទំព័រ The Mirror បាន​ផ្សព្វផ្សាយ​ថា ក្លិប Manchester City មាន ការចាប់អារម្មណ៍​លើ​កីឡាករ​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ​រយៈពេល​៣​ឆ្នាំ​មកហើយ​ប៉ុន្តែ​ក្លិប Dortmund មិន​ព្រម​លក់​កីឡាករ Reus ឡើយ ។​
​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ Reus បាន​និយាយប្រាប់​ក្លិប​របស់ខ្លួន​ថា រូបគេ​នឹងមិន​ទាន់​ចង់ បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​ឡើយ​ចាំ​រហូតដល់​ចុងរដូវ​កាល ។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​សៅរ៍ Dortmund បាន​ប្រកួត​ចាញ់​ជា​លើក​ទី​៤​នៅ​រដូវ​កាល​ថ្មី​នេះ​ក្រោម​ស្នាដៃ​របស់​ក្លិប Hamburger 1-0 នៅ​ក្នុងផ្ទះ​របស់ខ្លួន ៕<iframe width=”640″ height=”360″ src=”//www.youtube.com/embed/rlYrndbblKk?feature=player_detailpage” frameborder=”0″ allowfullscreen></iframe>