​សមត្ថកិច្ច​ស្នងការ​នគរបាល​ខេត្តកំពង់ធំ រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​

0


កំពង់ធំៈ ក្រោម​ការយកចិត្តទុកដាក់​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូរ សំអាន ស្នងការ​នគរបាល ខេត្តកំពង់ធំ បានដាក់​បទបញ្ជារ​ឲ្យ​មានការ​ចុះ ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ចុះ​ត្រួតពិនិត្យ​ជាតិ​អាកុល និង​ជម្រុញ​ឲ្យ ប្រជាពលរដ្ឋ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់បន្ថយ​អាត្រា​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ខេត្តកំពង់ធំ​។​Image1 - Copy - Copy

សកម្មភាព​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍ ការ​ពាក់មួក​សុ​វត្តិភាព និង​ចុះ​ត្រួតពិនិត្យ​ជាតិ​អាកុល ត្រូវបាន ធ្វើ​ឡើងជា​រៀងរាល់​យប់ នៅត្រង់ចំនុច​ភូមិ​កំពង់ធំ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ត្រូវ​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ដោយ​លោក​វរៈសេនីយ៍ត្រី ព្រំ ចាន់ថុល នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក និង​លោក ប៉ូលិស​ចរាចរណ៍ ក្រសួង កម្លាំង​ស្នងការ ប៉ូលិស​នៃ​អធិការ​ក្រុង​ស្ទឹងសែន កងរាជអាវុធហត្ថ​ក្រុង​ស្ទឹងសែន ព្រមទាំង​បាន​ចូលរួម​ពី​សំណាក់​សាខា​កាកបាទក្រហម​ចំនួន​៧​នាក់ កាលពី​យប់​ថ្ងែ​ទី​៣​និង​ទី​៤ ខែ តុលា ឆ្នាំ ២០១៤ ។​

Image2
​តាម​ការ​ឲ្យ​ដឹង​ពី​វរៈសេនីយ៍ត្រី ព្រំ ចាន់ថុល នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ការចុះ​ត្រួតពិនិត្យ​ក៏ដូចជា​ការ​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់​នេះ គឺ​ដោយមាន​ការណែនាំ​និង​ចង្អុលបង្ហាញ​ពី​អគ្គស្នងការ​នគរបាល​ជាតិ ចុះ​ត្រួតពិនិត្យ​ជាតិ​អាកុល ,​ការ​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ ពាក់ មួក​សុ​វត្តិភាព ព្រមទាំង​ការបំពាក់​នូវ​ឧបករណ៍ គ្រឿងបន្លាស់​របស់​យាន​យន្ត ដូចជា​ស្លាក​លេខ កញ្ជក់ ប័ណ្ណបើកបរ និង​លិខិត​ការអនុញ្ញាតិ​ឲ្យ​ប្រើប្រាស់​យានយន្ត ព្រមទាំង​បាន​ចែក​ខិតប័ណ្ណ​ណែនាំ​ស្តីពី​គ្រោះថ្នាក់​ដោយសារ​ការមិន​ពាក់មួក​សុ​វត្តិភាព ។​Image5
​យុទ្ធនាការ ចុះ​ត្រូតពិនិត្យ​សកម្មភាព​ការធ្វើដំណើរ ដោយ​មិនទាន់​គោរព​ច្បាប់​ចរាចរណ៍ នៅក្នុង​ខេត្តកំពង់ធំ ត្រូវបាន​គេ​សង្កេតឃើញ​មាន មនុស្ស​ច្បាប់​ពី ២៣​ទៅដល់​៤៥ ភាគច្រើន​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ដល់​ទៅ ៣០​ភាគរយ​ក្នុងចំណោម​មនុស្ស​១០០​នាក់ ចំណែក​មិន​ពាក់មួក​សុ​វត្តិភាព​និង​មិន​គោរព​ច្បាប់​ចរាចរណ៍ ឈានដល់​ទៅ​៦០​ភាគរយ ក្នុងនោះ​មាន​ប៉ូលិស , មន្ត្រីរាជការ​, និង​អ្នករស់នៅ​ទីប្រជុំជន ដោយ​ហេតុផល អាង​ស្គាល់​ប៉ូលិស សាច់ញ្ញាតិ អាង​ទាហាន អាង​អំណាច ចំណែក​ប្រជាពលរដ្ឋ​ដែល​នៅតាម​ជនបទ​ធ្វើ​ដម​ណើ​រ មក​ក្រុង ក្នុងចំណោម​១០០​នាក់ គេ​សង្កេតឃើញ​ពាក់មួក​សុ​វត្តិភាព​ដល់​ទៅ ៧០​នាក់​ឯណោះ​។​Image4
​ចំណែក​អាយុ​ចាប់ពី ១៧​ដល់​ទៅ ២៣​ឆ្នាំ នៅក្នុងរ​វាងវ័យ​ចង់​សាក់ ចង់ដឹង និង​ចង់​បង្ហាញថា​ខ្លួន​ជា​អ្នកខ្លាំង ក្នុងចំណោម មនុស្ស​១០០​នាក់ អត់​ពាក់មួក​សុ​វត្តិភាព មនុស្ស​ប្រុស ៩០​ភាគរយ មនុស្ស​ស្រី ៦០​ភាគរយ ចំណែក​អាត្រា​ការស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ មនុស្ស​ក្នុង​វ័យ​នេះ​គឺ​ខ្ពស់បំផុត ដោយយោង​ទៅតាម​តួ លេខ​របស់​អង្គការ​មួយ​ដែល​បានបង្ហាញ​ពី​លទ្ធផល បណ្តាល​ឲ្យ​មាន​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ។​
​ដោយ ប៊ុន រដ្ឋាImage3Image8