Spurs ច្រានចោល​សំណើរ​របស់​ក្លិប Al Ahli (​អាល់ អា​លី​លើ​ការចង់បាន Aaron Lennon (​អា​រ៉ុ​ន ឡេ​ន​ណុន​)

0

​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​ច្រានចោល​ចំពោះ​សំណើរ​ទឹកប្រាក់​៥.៥​លាន​ផោន​របស់​ក្លិប Al Ahli (​អាល់​អា​លី​) នៅ​អារ៉ាប់​រួម​លើ​ការចង់បាន​ខ្សែបម្រើ Aaron Lennon (​អា​រ៉ុ​ន ឡេ​ន​ណុន​) ។​
Lennon មិនសូវ​ជា​បាន​ចូល​លេង​ទេ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Mauricio Pochettino នៅ​រដូវ​កាល​នេះ​ដោយ​រូបគេ​បង្ហាញខ្លួន​បានតែ​១​ប្រកួត​ប៉ុណ្ណោះ​នៅក្នុង​លី​ក​ក្នុង​រដូវ​កាល​២០១៤-២០១៥​នេះ ។​
​ស្រប​ពេលដែល​ទីផ្សារ​ដោះដូរ​កីឡាករ​នៅក្នុង​តំបន់​អារ៉ាប់​មិនទាន់បាន​បិទទ្វា​ទើប​ធ្វើ​ឲ្យ​ក្លិប Al Ahli បានដាក់​សំណើរ​ដល់ Lennon ហើយ​សន្យាថា នឹង​ផ្តល់​តម្លៃ​ពលកម្ម​ប្រមាណ​៣​លាន​ផោន​ក្នុង​១​ឆ្នាំ​ដល់​រូបគេ​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ក្លិប Spurs បាន​បដិសេធ​ចំពោះ​សំណើរ​នេះ ។​
​គួរ​បញ្ជាក់ថា មកដល់ពេលនេះ Lennon ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​២៦​គ្រាប់​សម្រាប់​ការចូល​លេង​២៦១​ប្រកួត​ឲ្យ​ក្លិប Spurs ៕