ព្រះមហាក្សត្រ​បន្ធូរបន្ថយទោសពី៣ខែដល់៦ខែ ដល់ទណ្ឌិតចំនួន ១៩នាក់នៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ ៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានត្រាស់បង្គាប់ធ្វើការបន្ធូរ បន្ថយទោស ដល់ទណ្ឌិតពី៣ខែ ដល់៦ខែចំនួន ១៩នាក់ ក្នុងនោះស្រី០នាក់ មានទណ្ឌិតពី៣ខែមានចំនួន១៧នាក់ និងទណ្ឌិតពី៦ខែមានចំនួន២នាក់ នៅព្រឹក ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៣ក្នុងឪកាសពិធីបុណ្យជាតិធំៗ។

លោក​ ង៉ោ​ ម៉េងជ្រួន​ អភិបាលខេត្តបន្ទាយមានជ័យ​ស្តីទី អញ្ជើញជាធិបតីក្នុងកិច្ចប្រជុំប្រកាស ព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ និងបុណ្យវិសាខបូជា ជូនទណ្ឌិតជាប់ឃុំក្នុងពន្ធនាគារខេត្ត ដោយមានការចូលរួម លោក ស៊ិន វិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត​ វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក​ឧត្តមអត្គានុរក្សថ្នាក់លេខ២​ អ៊ុង​ សុីផាន ប្រធានពន្ធនាគារ លោកវរសេនីយ៍ឯក ពៅ ខេមរ៉ា ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ អ្នកពាក់ព័ន្ធ ធ្វេីឡេីងនៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ស្ថិតនៅភូមិទំនប់ជ្រៃ​ សង្កាតទឹកថ្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមអត្ថានុរក្សថ្នាក់លេខ២ អ៊ុង សុីផាន ន៊ជាប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ឲ្យដឹងថា អ្នកទោសដែលជាប់ឃុំឃាំងជាក់ស្តែង មានចំនួន១.៦០២នាក់  មានស្រី៨៣នាក់ ក្នុងនោះ មានជនត្រូវចោទមានចំនួន២៩៧នាក់  ស្រីមានចំនួន១៦នាក់ ជនជាប់ចោទមានចំនួន២៨៧នាក់  ស្រីមានចំនួន១៦នាក់ ពិរុទ្ធជនមានចំនួន៧៦២នាក់ ស្រីមានចំនួន៤០នាក់ អនិតិជនមានចំនួន២២៥នាក់ ស្រីមានចំនួន៦នាក់  ជនបរទេសសរុបមានចំនួន៦៥នាក់ ស្រី៤នាក់ ក្នុងនោះមានជនជាតិថៃមានចំនួន៥១នាក់ស្រី២នាក់ ជនជាតិវៀតណាមមានចំនួន៥នាក់ស្រី២នាក់ ជនជាតិឥណ្ឌូនេសុីមានចំនួន៤នាក់ ស្រី០នាក់ ជនជាតិចិនមានចំនួន៤នាក់ស្រី០នាក់ជនជាតិសិង្ហបូរីមានចំនួន១នាក់ស្រី០នាក់  ជនពិកាមានចំនួន២៦នាក់។
លោកអ៊ុងសុីផាន បានមានប្រសសន៍ឲ្យដឹងបន្តទៀតថា
ពន្ធនាគារខេត្តបន្ទាយមានជ័យ  បានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជា  ការអប់រំកែប្រែស្ដានិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារ ការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។
ក្រៅពីនេះអង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវផងដែរ។
លោកអ៊ុង សុីផាន បានមានប្រសាសន៍ឲ្យដឹងបន្តទៀតថាអង្គភាពបានយកចិត្តទុកដាក់  លើគោលនយោបាយកំណែទម្រង់ពន្ធនាគារគឺការអប់រំកែប្រែនិងស្ដានីតិសម្បទាដល់ជនជាប់ឃុំ  ដែលមានអប់រំផ្លូវចិត្តរៀនអក្សរខ្មែរ គ្រប់ចំណេះដឹង ចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ធ្វើការបែងចែកចំណាច់ថ្នាក់សន្តិសុខដែលជាមូលដ្ឋានសម្រាប់ស្មើសុំបន្ធូរបន្ថយនិងលើកលេងទោសដល់ទណ្ឌិតស្របតាមនីតិវិធីច្បាប់ផងដែរ។
លោកអ៊ុង សុីផាន បានមានប្រសាសន៍ ឲ្យដឹងបន្តទៀតថា
ជនជាប់ឃុំទាំងអស់ត្រូវបាន ប្រធានពន្ធនាគារយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវះជូនដល់គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរជាដើម ក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូរបន្ថយទោសលើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើក មាន ៣ខែ.៦ខែ.និង៩ខែទៀតផង។
លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាន៍ថាការបន្ធូបន្ថយដល់ទណ្ឌិតចំនួន១៩នាក់ ក្នុងបន្ធូបន្ថយទោសយះពេល៣ខែ បន្ធូរបន្ថយទោសរយះពេល៦ខែ លោកង៉ោម៉េងជ្រួន បានធ្វើការផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីស្គាល់រសជាតិជាប់គុកហើយចេញមកវិញត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរ
ដ្ឋល្អ ទើបអាចរស់នៅក្នុងសង្គមបានស្រួលផងដែរ៕ដោយ៖ឃិន គន្ធា