អាជ្ញាធរខេត្តកែបជួសជុលផ្លូវមួយខ្សែមានប្រវែង ២៥០០ ម៉ែត្រជូនប្រជាពលរដ្ឋ

0

កែប;នៅព្រឹកថ្ងែ​អាទិត្យ​ទី​១៨ ខែ​មិថុនា ឆ្នាំ២០២៣នេះ  ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់ពីឯកឧត្តម បណ្ឌិត  សោម ពិសិដ្ឋ អភិបាលខេត្ត និង​ជាប្រធាន​ក្រុម ការងារយុវជន​គណបក្យ​ប្រជាជនកម្ពុជាខេត្តកែប  ដោយលោកដឹងពីសុខទុក្ខ​និងពីការលំបាក​របស់បងប្អូន​ប្រជាពលរដ្ឋ​ក្នុងធ្វើដំណើរឆ្លងកាត់ផ្លូវលំ១ខ្សែរមានប្រវែង​២៥០០​ម៉ែត្រ​ដែលកំពុងមាន​សភាព​ខូចខាតច្រើន​កន្លែង​ក្នុង​រដូវវស្សា​នេះ​ទើប​ឯកឧត្ដម​បណ្ឌិត​បាន​ប្រញាប់​ចាត់ក្រុមការងារនៅមូលដ្ឋានឃុំ​ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធចុះសហការគ្នាជួសជុល​ដោយចាក់ដី​ឈូស​បំពេញ​ និងដាក់លូដោះទឹកភ្លៀង ដែលមានទីតាំង​ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ត្រង់ចំណុចពីខាងលិចវត្តភ្នំលាវ រហូតដល់វត្តភ្នំពោន។​