គណៈពង្រឹងគណបក្សប្រជាជនកម្ពុជាចុះសួសុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋាន នៅឃុំមហាខ្ញូង

0

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត លី វ៉ាន់ហុង និងឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគម រួមជាមួយក្រុមការងារ និងថ្នាក់​ដឹកនាំនៃក្រសួងព័ត៌មានជាច្រើនរូប បានចុះសួសុខទុក្ខ លោកយាយ លោកតា ពុកម៉ែ បងប្អួន ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងបានផ្តល់ជូននូវប័ណ្ណសមាជិកគណបក្សប្រជាជនកម្ពុជា អាវយឺត មួក ដែលមានរូបសញ្ញាទេវតាបាចផ្កាជាការសំគាល់ ជូនដល់សមាជិកបក្ស ស្ថិតនៅភូមិអង្គជ័យលេី ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម​ ។