បុរស​ម្នាក់​មាន​វ័យ​៣៧​ឆ្នាំ​បាន​ខ្យល់គ​ស្លាប់​នៅ​និង​កន្លែង​ភ្ជួរស្រែ​

0

​ ​
សៀមរាប : បុសរ​រងគ្រោះ​ខាងលើ​មានឈ្មោះ​គ្រូច ណៃ អាយុ ៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ បឹង ជុំ ឃុំ ត្រពាំង​ធំ ស្រុក​សូទ្រនិគម​ន៍ ខេត្តសៀមរាប បាន​ខ្យល់គ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​ភ្ជួរស្រែ ដោយហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ : ៣០ នាទី​ព្រឹក​ថ្ងៃទី​០៦ ខែ តុលា​ឆ្នាំ​២០១៤ កន្លងទៅ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា​បន្ទាប់ពី​ទទួលបាន​នូវ​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ករណី​ខាងលើ​កើតឡើង​ភ្លាមៗ​នោះ​សមត្ថកិច្ច​ក៏បាន​ទៅដល់​ទីតាំង​កើតហេតុ​និង​បានធ្វើ​កោសល្យវិច័យ​ទើប​អាច​បញ្ជាក់បាន​ថា​ករណី​ដែល​បុរសរងគ្រោះ​រូបនេះ​បាន​ស្លាប់​ពិតជា​ស្លាប់​ដោយសារតែ​ខ្យល់គ​ពិតប្រាកដ​មែ​នគ​ណះ​ពេលដែល​បុរសរងគ្រោះ​កំពុងតែ​ធ្វើ​01 kheng khemra 07-10-2014

សកម្មភាព​ភ្ជួរស្រែ ។ ដោយ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​នៅ​និង​កន្លែងកើតហេតុ​បាន​សន្និដ្ឋានថា​ការស្លាប់​របស់​បុរសរ​ង​គ្រោះ​រូបនេះ​មកពី​គាត់​ខំប្រឹង​ធ្វើការ​ពេក​និង​ការហូបចុក​របស់គាត់​មិនបាន​ឌិ​តដល់​ផង​នោះ​ទើប​វា​អាច​កើតមាន​នូវ​ករណី​ខ្យល់គ​ស្លាប់​តែម្តង ៕
ដោយ លោក  ខេង ខេមរា​